មន្ដ្រីម៉ាឡេស៊ី កំពុងធ្វើការស្រាវជ្រាវអត្តសញ្ញាណពិត របស់ភ្ញៀវចំនួន ៤នាក់ ដែលស្ថិតនៅលើ
យន្ដហោះដែលបានបាត់ខ្លួន ស្របពេលចិន ទទួលស្គាល់ថា ពលរដ្ឋ ២នាក់របស់ខ្លួន ប្រើអត្ត
សញ្ញាណប័ណ្ណក្លែងក្លាយ ដើម្បីបានឡើងយន្ដហោះ ខណៈអាមេរិក បញ្ជូននាវាចម្បាំង មកកាន់
កន្លែងកើតហេតុ។
ជើងហោះហើររបស់ Malaysia Airlines ដែលបានដាច់ទំនាក់ទំនងនោះ ត្រូវបានគេដឹងពី ទីតាំង
ដែលបានធ្លាក់ហើយ
រដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ី លោក Hishamuddin Hussein
ទីភ្នាក់ងារ Reuters បានរាយការណ៍ថា សមត្ថកិច្ចម៉ាឡេស៊ី កំពុងស្រាវជ្រាវ តាមរយៈស្ថានទូត
បណ្ដាប្រទេស នៅម៉ាឡេស៊ី។ ចំណែកទំព័រ Fujian Evening ចុះផ្សាយថា នគរបាលក្រុង Xiamen
ខែត្រ Fujian (ចិន) សង្ស័យថា ភ្ញៀវពីរនាក់ ដែលជាពលរដ្ឋរបស់ខ្លួន បានប្រើប្រាស់អត្តសញ្ញាណ
ប័ណ្ណក្លែងក្លាយ ជិះយន្ដហោះ MH370 នេះ។
មុននេះ ជនជាតិអឺរ៉ុប ២រូប គឺ Christian Kozel (មកពីអូទ្រីស) និង Luigi Maraldi មកពីអ៊ីតាលី បាន
បដិសេធថា ខ្លួនមិនបានឡើងជិះយន្ដហោះដែលជួបគ្រោះថ្នាក់នេះទេ បើទោះជាមានឈ្មោះនៅ
ក្នុងបញ្ជីនៃជើងហោះហើរ ដោយនិយាយថា អត្តសញ្ញាណប័ណ្ណរបស់ពួកគេ ត្រូវបានគេលួច នៅ
ប្រទេសថៃ។
បច្ចុប្បន្ន រដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ី លោក Hishamuddin Hussein បានស្នើឱ្យមាន
ការស៊ើបអង្កេតពេញលេញទៅលើភ្ញៀវដែលមានឈ្មោះ នៅក្នុងបញ្ជីហោះហើរ របស់ក្រុមហ៊ុន
Malaysia Airlines ។
យោងតាម Wall Street Journal ក្នុងចំណោមភ្ញៀវជនជាតិចិន ១៥៤នាក់ នៅលើយន្ដហោះបាត់
ខ្លួន របស់ម៉ាឡេស៊ី ក៏មានម្នាក់ជាវិចិត្រករម្នាក់ ដែលមកចូលរួមពិធីពិព័រណ៍ ជាជនជាតិ Uyghur
ដែលរស់នៅក្នុងតំបន់អស្ថេរភាព Xinjiang របស់ចិន។
បន្ទាប់ពីករណីនេះកើតឡើង ប្រទេសមួយចំនួន បានបញ្ជូនកម្លាំងមកកាន់តំបន់កើតហេតុ ដើម្បី
ជួយដល់ការស្វែងរក និងស៊ើបអង្កេត ក្នុងនោះ នាវាចម្បាំងអាមេរិក USS Pinckney (DDG-91)
នឹងមកដល់តំបន់កើតហេតុ រយៈពេលជាង ១០ម៉ោងទៀត ដោយនាំមកជាមួយ នូវឧទ្ធម្ភាគចក្រ
ពីរគ្រឿង ដែលបំពាក់ឧបករណ៍ស្វែងរក និងជួយសង្គ្រោះ។
ក្រៅពីនេះ អាមេរិក ក៏បញ្ជាឱ្យយន្ដហោះស៊ើបការ P-3C Orion ពីមូលដ្ឋានទ័ព Kadena នៃតំបន់
Okinawa (ជប៉ុន) ហោះពីលើតំបន់សង្ស័យថាជាកន្លែងកើតហេតុ។ យន្ដហោះ P-3C Orion បំពាក់
ដោយឧបករណ៍ដែលមានសមត្ថភាពទាក់ទង និងស្វែងរក ក្នុងរយៈចម្ងាយឆ្ងាយ។
នាវាចម្បាំងអាមេរិក USS Pinckney (DDG-91)
ដោយសារតែមានជនជាតិអាមេរិក ៣នាក់ នៅលើយន្ដហោះគ្រោះថ្នាក់នេះ FBI ក៏បញ្ជូនមន្ដ្រី
របស់ខ្លួន មកជួយស៊ើបការណ៍ផងដែរ។ លោករដ្ឋមន្ដ្រី ក៏បានឱ្យដឹងថា ប្រទេសខ្លួនកំពុងសហ
ការណ៍ជាមួយ FBI ដើម្បីស៊ើបអង្កេតបញ្ហានេះ ដោយពួកគេក៏មានការសង្ស័យថា អាចជាករណី
ភេរវកម្ម។
គួររំឭកថា ទ័ពអាកាសរបស់វៀតណាម កាលពីប៉ុន្មានម៉ោងមុន ក៏បានប្រទះឃើញខ្សែប្រេងដែល
មានប្រវែងប្រហែល ២០គីឡូម៉ែត្រ អណ្ដែតនៅលើតំបន់សមុទ្រក្បែរកោះត្រល់ ប៉ុន្ដែគេមិនទាន់
ដឹងច្បាស់ថា ជាប្រេងមកពីណា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters/VE