CamNews

ព័ត៌មានបច្ចេកវិទ្យា 

កូរ៉េខាងត្បូង ប្រែក្លាយ មនុស្សយន្តក្នុងរឿង Avatar ឱ្យទៅជាការពិត (វីដេអូ)

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយកំពុងតែច្នៃមនុស្សយន្តកំពស់ ៤ម៉ែត្រ ទម្ងន់១តោន ដែលអាចបម្លាស់ទី
និងធ្វើតាមកាយវិការរបស់មនុស្ស ដូចទៅនឹងរ៉ូបូតក្នុងរឿង Avatar។


ក្រុមហ៊ុន Korea Future Technology (KFT) របស់កូរ៉េខាងត្បូង កំពុងច្នៃមនុស្សយន្តដែលមាន
ឈ្មោះថា METHOD-1។ មនុស្សយន្តនេះ អាចបម្លាស់ទី និងធ្វើតាមកាយវិការរបស់មនុស្ស នេះបើ
តាមទំព័រ Mirror ចុះផ្សាយកាលពីថ្ងៃទី ១៩ធ្នូ។


វិស្វករ Vitaly Bulgarov ឱ្យដឹងថា មនុស្សយន្តនេះ មានកំពស់ ៤ម៉ែត្រ ទម្ងន់១តោន និងបោះជំហាន
ទៅមុខដូចមនុស្ស។ បន្ទប់បញ្ជាត្រូវបានដាក់ត្រង់ដើមទ្រូងរបស់មនុស្សយន្ត។ វាធ្វើសកម្មភាព
ដោយការធ្វើត្រាបតាមកាយវិការរបស់អ្នកបញ្ជាដែលអង្គុយនៅខាងក្នុង។

មនុស្សជាច្រើនយល់ថា METHOD-1 ដូចបេះបិទទៅនឹងរ៉ូបូតមានមនុស្សបញ្ជា នៅក្នុងខ្សែភាព
យន្តរឿង Avartar ដ៏ល្បីឈ្មោះ។


វីដេអូដែលត្រូវបាន KFT បង្ហោះ បង្ហាញថា មនុស្សយន្តខ្នាតធំនេះ កំពុងស្ថិតក្នុងដំណាក់កាលធ្វើ
ការសាកល្បងក្នុងបន្ទប់ពិសោធ។ យោងតាម Vitaly Bulgarov មនុស្សយន្តនេះនឹងត្រូវបានប្រើ
ប្រាស់ដើម្បីដោះស្រាយបញ្ហាជាច្រើន ជំនួយឱ្យការធ្វើដើម្បីគ្រាន់តែល្អមើល។


Vitaly Bulgarov សរសេរនៅលើ Facebook ថា ៖ “នេះគឺជាគម្រោងមួយប្រកបដោយមហិច្ឆតា
ទាមទារឱ្យមានបច្ចេកវិទ្យាខ្ពស់។ ការរីកចម្រើនរបស់វា នឹងបើកផ្លូវឱ្យមានកម្មវីធីសបវែរជាច្រើន
ដើម្បីអនុវត្តជាក់ស្ដែង”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: មនុស្សយន្ត រ៉ូបូតMETHOD-1 កូរ៉េខាងត្បូង Avatar