CamNews

រកឃើញកន្លែងលាយ សាំងក្លែងក្លាយនៅ វៀតណាម

ថ្មីៗនេះ ទូរទស្សន៍ VTV1 របស់វៀតណាម បានចេញផ្សាយអំពីលាយសាំងក្លែងក្លាយដ៏ធំ
មួយរបស់ឃ្លាំងសាំង Trau Dien ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។

ទូរទស្សន៍ VTV1 បានអោយដឹងថា នៅកន្លែងផ្គត់ផ្គង់ប្រេងសាំងដ៏ធំនេះ នៅពេលមានរថយន្ដ
ដឹកប្រេងសាំងមកដល់ មានក្រុមយុវជនជាច្រើននាក់បាននាំគ្នាមកបូមសាំង A92 ចេញពីសា
ទែនលើរថយន្ដ រួចបូមធាតុរាវពណ៌.ស ល្អក់ចូលក្នុងសាទែននោះវិញ។ សាំង A92 ត្រូវបានបូម
ចេញប៉ុន្មាន ធាតុរាវពណ៌.ស ល្អក់ ក៏ត្រូវបានគេបូមបញ្ចូលប៉ុណ្ណោះដែរ។

 

គេសង្កេតឃើញថា រថយន្ដទាំងអស់ដែលបានចូលក្នុងតំបន់នេះ គឺសុទ្ធតែត្រូវបានបូមសាំងចេញ
ពី ២,០០០ ទៅ ៣,០០០ លីត្រ បន្ទាប់ពីសារធាតុរាវពណ៌.ស នោះត្រូវបានគេបូមបង្គ្រប់ចំនួន។
ក្រុមអ្នកលាយសាំងក្លែងក្លាយមួយចំនួនក្នុងទីតាំងលាយសាំង Trau Dien នេះ បានអោយដឹងថា
ក្រោយពីត្រូវបានលាយ សាំងក្លែងក្លាយទាំងនេះនឹងត្រូវបានដឹកទៅកាន់ស្ថានិយប្រេងសាំងនានា
របស់ក្រុមហ៊ុន ក្នុងតំបន់មួយចំនួនក្នុងក្រុង ហូជីមិញ និងខេត្ត Binh Duong ដើម្បីលក់។

ក្រៅពីនេះ ពួកគេក៏ថែមទាំងប្រើវិធីលាយសាំង A83 អោយទៅជាសាំង A92 ផងដែរ។ អ្នកលាយ
ម្នាក់បានអោយដឹងថា វិធីនេះ គឺយកសាំង A83 លាយជាមួយសាំង A92 រួចបន្ថែមថ្នាំពណ៌ខៀវ
បន្ដិច កូរអោយសព្វ ក្នុងរយៈពេល ១៥នាទីនឹងអាចលក់ចេញបាន។

ប្រភពព័ត៌មានខាងលើបន្ថែមថា សាំងក្លែងក្លាយនេះកំពុងត្រូវបានចរាចរណ៍ក្នុងតំបន់មួយចំនួន
ដូចជាខេត្ត Tay Ninh(ជាប់ស្វាយរៀង និងកំពុងចាម), Kien Giang, An Giang(ជាប់ខេត្ត តាកែវ)
និង Can Tho(នៅដែនដីសណ្ដរភាគខាងត្បូងវៀងណាម) រួននិងខេត្ត Dak lak ទៀតផង។

សម្រាប់ប្រទេសកម្ពុជា គេនៅមិនទាន់ដឹងថា មានលក់សាំងក្លែងក្លាយដែរ ឬយ៉ាងណានោះទេ។
ប៉ុន្ដែ អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ន នៅពេលទិញសាំងដែលមានតម្លៃថោកជាងទីផ្សារ៕

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: Vietnam fuel fake