នៅក្នុងការចូលរួមពិធីជប់លៀងស្វាគមន៍ឆ្នាំថ្មីមួយ នៅឯសណ្ឋាគារ Shilla ទីក្រុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង លោក Dong-hoon Chang ប្រធានផ្នែក យុទ្ធសាស្រ្តនៃការរចនាម៉ូត របស់ Samsung បានឆ្លើយតបទៅនឹងសំណួររបស់ ក្រុមអ្នកសារព័ត៌មាន ស្តីពីការបង្ហាញខ្លួននៃ Galaxy S5។
លោក Chang បានបង្ហើបឲ្យដឹង ពីពេលវេលាបង្ហាញខ្លួននៃ Galaxy S5 (រូបភាព៖ GSMArena)
ប្រធានផ្នែករូបនេះបានឲ្យដឹងថា Galaxy S5 អាចនឹងធ្វើការបង្ហាញណែនាំខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2014។ ចំពោះព័ត៌មានស្តីពីលទ្ធភាព ការរចនាម៉ូតដោយប្រើប្រាស់ សំបកលោហធាតុ និង អេក្រង់កោង នៅលើ Galaxy S5 គិតមកដល់ពេលវេលានេះ គឺវានៅតែស្ថិតក្នុងភាព ជាអាថ៌កំបាំង ដដែល។
ច្បាស់ណាស់ បើទោះបីជា Samsung នៅមិនទាន់បានប្រកាសបញ្ជាក់ ជាផ្លូវការ ប៉ុន្តែព័ត៌មានដែល លោក Chang ផ្តល់ឲ្យអ្នកសារព័ត៌មាន គឺវាដូចទៅនឹង បណ្តាព័ត៌មានចចាមអារាមស្តីពី Galaxy S5 កាលពីពេលថ្មីៗនេះ ផងដែរ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ MWC 2014 នឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៤ (ម៉ោងនៅក្នុងតំបន់) ខាងមុខនេះ ឯទីក្រុង បាសេឡូណា ប្រទេសអេស្បាញ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing