CamNews

បច្ចេកវិទ្យា 

Samsung បង្ហាញផលិតផល​បច្ចេកវិទ្យា​ទំនើប ក្នុងពិព័រណ៌អឡិចត្រូនិច​អាស៊ី​អាគ្នេយ៍ 2015

ដូចអ្វីដែលបានរំពឹងទុក ឆ្នាំនេះក្រុមហ៊ុន Samsung Electronics បានរៀបចំពិព័រណ៌ អេឡិចត្រូនិក អាស៊ីអាគ្នេយ៍ 2015  (Samsung SEA FORUM 2015) នៅទីក្រុងបាងកក ប្រទេសថៃ ។ ព្រឹត្តិការណ៍នោះ ត្រូវបានចូលរួមដោយ ភ្ញៀវកិត្តិយស ប្រមាណជាង ២.០០០នាក់ និងបណ្តាអ្នកសារព័ត៌មាន មកពីប្រទេសចំនួន៩ រួមទាំងប្រទេសកម្ពុជា ផងដែរ។

គោលបំណងធំរបស់ពិព័រណ៌ផលិតផលអេឡិចត្រូនិកនេះ គឺដើម្បីធ្វើការបង្ហាញផលិតផល អេឡិចត្រូនិកឆ្លាតវៃ និងទំនើបចុងក្រោយបំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាពង្រឹងទីផ្សារ ក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈផលិតផល ដែលនឹងត្រូវបញ្ចេញក្នុងឆ្នាំ 2015 នេះដោយរាប់ចាប់ពី ទូរទស្សន៍ SUHD ទំហំ 88 អ៊ីញ ក៏ដូចជាផលិតផលផ្ទះបាយ Chef Collection ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសំឡេង ទូរស័ព្ទដៃ រួមនិងកាមេរ៉ាស៊េរីថ្មី NX500 ផងដែរ។

យោងតាមសម្តីរបស់លោក Yong Sung Jeon ប្រធាន និងនាយកប្រតិបត្តិ Samsung Electronics ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ និងអូសេអានី បានដោយដឹងថា “ក្រុមហ៊ុន Samsung បន្តបង្កើតបច្ចេកវិទ្យាច្នៃប្រឌិត ថ្មីដែលធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលរៀងរាល់ឆ្នាំ ។ ខ្ញុំពិតជាមានក្តីរំភើបចំពោះ បណ្តាផលិតផលថ្មីៗ ដែលយើងកំពុងនាំមកជូន អតិថិជនតាមបណ្តាប្រទេស អាស៊ីអាគ្នេយ៍ និងខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ថាគ្រប់ច្ចេកវិទ្យាបំពាក់មក ជាមួយបណ្តាផលិតផលទំាងនេះ ប្រាកដជាអាចបំពេញ រាល់តម្រូវការរបស់អតិថិជន” ។

ផលិតផលដែលលេចធ្លោ និងគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងឱកាសពិព័រណ៌នោះមានដូចជា៖

ទូរទស្សន៍ SUHD ផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់ឥតខ្ចោះថែមមួយកម្រិតទៀត

Samsung បានដាក់បង្ហាញទូរទស្សន៍ទំហំ 88 អ៊ីញ JS9500  ដែលបំពាក់ដោយ បច្ចេកវិទ្យាផ្ទាល់របស់ Samsung គឺ Eco-friendly nano-crystal ដែលកែពន្លឺ និងពណ៌រូបភាពឲ្យ ដូចពណ៌ធម្មជាតិពិតៗ និងច្បាស់ជាងទូរទស្សន៍ ធម្មតារហូតដល់ទៅ 64 ដង ។ ជាមួយបច្ចេកវិទ្យាឆ្លាតវៃ SUHD re-mastering engine មានលទ្ធភាព កែសម្រួលពន្លឺ និងធ្វើឲ្យ រូបភាពដិតល្អ ដោយស្វ័យប្រវត្តិ ដើម្បីរូបភាពកាន់តែ លម្អិតច្បាស់ឥតខ្ចោះ ក្នុងកម្រិត UHD ក៏ដូចជាគ្មានការរំខាន រឿងបញ្ហាចាំងពន្លឺផងដែរ។ ទូរទស្សន៍ SUHD នឹងមានលក់ នៅលើទីផ្សារ ជាមួយជម្រើស 3 ម៉ូឌែល ដូចជា JS9500, JS9000 និង JS8500 ដែលមាន ទំហំចាប់ពី 55 អ៊ីញ រហូតដល់ 88 អ៊ីញ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ ActivewashTM

ម៉ាស៊ីនបោកសម្លៀកបំពាក់ថ្មី activewashTM  ជាម៉ាស៊ីនសម្លៀកបំពាក់ជំនាន់ថ្មី ដែលអាចធ្វើការ ផ្លាស់ប្តូរវិធីបោកជម្រះ សម្លៀកបំពាក់របស់ លោកអ្នកជាមួយមុខងារ 2 យ៉ាង។ ម៉ាស៊ីនបោកសម្លៀកបំបាក់នេះ ភ្ជាប់មកជាមួយឡាបូ ដែលអនុញ្ញាត ឲ្យអ្នកធ្វើការដុសជម្រះដោយ ផ្ទាល់លើផ្នែកប្រឡាក់ខ្លាំង មុនពេលដាក់ទៅក្នុងម៉ាស៊ីនបោក សម្លៀកបំពាក់។ ម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ពិតជាឆ្លាតវៃ ដែលអាចជម្រះស្នាមប្រឡាក់ខ្លំាងបានងាយ តាមរយៈបច្ចេកវិទ្យាកាំរស្មី ដែលធ្វើឲ្យការបោកគក់ បានស្អាតល្អ និងចំណាយពេលខ្លី ។

ក្រៅពីនេះ Samsung ក៏បានបង្ហាញទូរស័ព្ទ Galaxy A ដែលជាស៊េរីទូរស័ព្ទ កាលីបសម្រាប់យុវវ័យ និងមានរាងស្តើងបំផុត។  ចំពោះស្រ្តីមេផ្ទះ ពិតជាពេញចិត្តទទួល យកជំនួយការចុងភៅ ដ៏ជំនាញតាមរយៈ ឈុតផ្ទះបាយ Chef Collection។ មិនតែប៉ុណ្ណោះ កាមេរ៉ា Samsung NX500 ប្រាកដជាធ្វើឲ្យលោកអ្នក រីករាយក្នុងការផ្តិត យករូបថត និងវីដេអូក្នុងកម្រិត 4K និង UHD។ ពិសេសជាងនេះទៅទៀត លោកអ្នកប្រាកដ ជាពេញចិត្តជាមួយផលិតផល តន្រ្តី New Premium Audio ៕ 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com



ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A