ម្ចាស់ Galaxy Note 7 ដែលបានប្ដូរយកស្មាតហ្វូនថ្មីនៅកូរ៉េខាងត្បូង ឱ្យដឹងថា ទូរស័ព្ទ Galaxy
Note 7 នៅតែមានបញ្ហាក្ដៅខ្លាំង និងឆាប់អស់ថាមពលថ្ម បើធៀបនឹងធម្មតា។
Samsung បានធ្វើការប្ដូរ Galaxy Note 7 នៅក្នុងទីផ្សារកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៩កញ្ញា។ ដូច
ទៅនឹងទីផ្សារអាមេរិក ផលិតផលថ្មីនឹងត្រូវបានដាក់សញ្ញានៅលើសម្បក ទន្ទឹមនឹងនេះ រូបសញ្ញា
ថ្មនៅលើទូរស័ព្ទក៏ត្រូវបានប្ដូរមកជាពណ៌បៃតង ជំនួសឱ្យពណ៌ ស។
Galaxy Note 7 ដែលបានប្ដូរថ្មី នៅតែមានបញ្ហាឡើងកំដៅយ៉ាងលឿន
ប៉ុន្តែ បណ្ដា Galaxy Note 7 ដែលបានប្ដូរថ្មី នៅតែមានបញ្ហាឡើងកំដៅយ៉ាងលឿន។ យោងតាម
Korean Herald អតិថិជនម្នាក់ឈ្មោះ Choi ឱ្យដឹងថា Galaxy Note 7 ដែលគាត់បានយកទៅដូរ
នៅតែមានបញ្ហាឡើងកំដៅ នៅពេលសាកថ្ម និងឆាប់អស់ថាមពល។
លោក Choi បានឱ្យដឹងថា “ខ្ញុំបានយកវាត្រឡប់មកហាងដែលខ្ញុំបានប្ដូរ ហើយបានរាយការណ៍ពី
បញ្ហាខាងលើ នៅលើ Galaxy Note 7 ថ្មី។ បុគ្គលិកហាងបានសកល្បងសាកថ្ម ហើយក៏ប្រញាប់
ដកចេញព្រោះខ្លាចមានបញ្ហា”។
មិនត្រឹមតែលោក Choi នោះទេ គឺមានការត្អូញត្អែជាច្រើនដូចគ្នានេះ។ Samsung បានទទួលស្គាល់
អំពីបញ្ហានេះ ប៉ុន្តែក្រុមហ៊ុននេះមិនយល់ថា បញ្ហាឡើងកំដៅ គឺកើតឡើងដោយសារថ្មនោះទេ។
អ្នកនាំពាក្យរបស់ Samsung បានឱ្យដឹងថា “បញ្ហារបស់បណ្ដា Galaxy Note 7 ក្រោយពីបានប្ដូរថ្មី
នៅកូរ៉េខាងត្បូង មិនទាក់ទឹននឹងថ្មនោះទេ។ នេះអាចជាករណីដោយឡែក កើតឡើងក្នុងពេល
ផលិត។ យើងខ្ញុំកំពុងពិនិត្យទៅលើបញ្ហានេះ ហើយអ្នកប្រើប្រាស់ គួរតែកុំព្រួយបារម្ភខ្លាំងពេក”។
ក្រៅពីកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung មិនទាន់បានកត់សម្គាល់នូវករណីដូចគ្នានេះ កើតឡើងនៅ
ក្នុងទីផ្សារដទៃ។
Samsung កំពុងតែប្រឹងប្រែងដោះស្រាយបញ្ហាផ្ទុះឆេះនៅលើ Galaxy Note 7 ដែលតម្រូវឱ្យក្រុម
ហ៊ុននេះត្រូវប្រមូលត្រឡប់មកវិញនូវផលិតផលរបស់ខ្លួន ទូទាំងពិភពលោក (លើកលែងតែចិន)
កាលពីដើមខែកញ្ញា។ ប៉ុន្តែ មកដល់ពេលនេះ ក្រុមហ៊ុនហាក់មិនទាន់ដោះស្រាយបញ្ហាបានទាំង
ស្រុងនៅឡើយ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ techtimes