CamNews

ព័ត៌មានបច្ចេកវិទ្យា 

Kepler 452b មានមនុស្សភពក្រៅ រស់នៅ ឬអត់?

Kepler 452b គឺជាភពមួយដែលដូចទៅនឹងផែនដីជាងគេ ក្នុងចំណោមបណ្ដាភពដែលបានរក
ឃើញកន្លងមកនេះ។ ភពនេះ មានចម្ងាយពីផែនដីប្រមាណ ១៤០០ឆ្នាំពន្លឺ ហើយវាត្រូវបានគេ
ហៅថា "ផែនដីទីពីរ" ព្រោះតែវាមានភាពដូចគ្នាច្រើន ទៅនឹងភពផែនដី តាំងពីទំហំ ស្រទាប់
បរិយាកាសរហូតដល់ព្រះចន្ទ និងព្រះអាទិត្យរបស់វា។ ដូច្នេះ​សំនួរសួរថា តើ Kepler 452b
អាចមានសត្វ​ ឬមនុស្សភពក្រៅរស់នៅដែរ ឬទេ?

Kepler 452b គឺជាភពមួយដែលដូចទៅនឹងផែនដីជាងគេ ក្នុងចំណោមបណ្ដាភពដែលបានរក
ឃើញកន្លងមកនេះ។

Seth Shostak ជាតារាវិទូ និងជាអគ្គនាយកនៃមជ្ឈមណ្ឌល Seti Research នៃមន្ទីរស្រាវជ្រាវ
Seti Institute ដែលជាមនុស្សម្នាក់ បានរួមចំណែកក្នុងការរកឃើញភព Kepler 452b ឱ្យដឹងថា ការរកឃើញភពនេះគឺជាជំហានដ៏ធំមួយរបស់មនុស្ស ក្នុងការស្វែងរកមនុស្សភពក្រៅ។ ការ
រកឃើញនេះ ក៏ជួយបង្កើនចំនួននៃភពដែលអាចមានមនុស្សរស់នៅផងដែរ។

Seth Shostak ថ្លែងថា អាត្រានៃការរកឃើញភពដែលប្រហាក់ប្រហែលនឹង Kepler 452b មិន
មែនត្រឹម ១ភាគពាន់ ១ភាគលានប៉ុន្តែវាច្រើនជាងនេះ។

បច្ចុប្បន្ន Seti Research កំពុងប្រើប្រាស់តេឡេស្កូប Allen Telescope Array ដើម្បីស្វែងរកនូវ
រលកសញ្ញានានានៅលើភព Kepler 452b ប៉ុន្តែ មិនទាន់ទទួលបានសញ្ញាណាមួយនៅឡើយ។
ដោយសារតែ Kepler 452b នៅឆ្ងាយពីផែនដីខ្លាំងពេក ដូច្នេះមនុស្សពិបាកនៃចាប់យករលក
សញ្ញាពីភពនេះ ដោយសារឧបករណ៍បច្ចេកវិទ្យានៅមានកម្រិត។ តេឡេស្កូប Allen Telescope
Array អាចចាប់យកបានតែរលកវិទ្យុ ដូច្នេះ វាអាចរលងចោលរលកសញ្ញាដទៃជាច្រើន។

នៅក្នុងអំឡុងពេលនេះ មនុស្សដែលនៅលើភព Kepler 452b (បើមាន) ប្រហែលជាមិនទាន់
មានសមត្ថភាពខ្ពស់នៅឡើយ។ ក្រៅពីនេះ ដោយសារតែមូលហេតុអ្វីមួយ មនុស្សបានរំលង ចោលនូវរលកសញ្ញាដែលបានផ្សាយចេញពី Kepler 452b។ លោក Seth Shostak ថ្លែងថា
តាមពិត ការដែលមិនចាប់បានរលកសញ្ញាណាមួយ មិនមែនមានន័យថា មិនមានមនុស្សនៅ
ទីនោះ នោះទេ។

គេបានដឹងថា​ បច្ចុប្បន្ន Seti Institute ក៏កំពុងស្រាវជ្រាវទៅលើភពដទៃចំនួន ១២ផ្សេងទៀត
ដែលគេយល់ថា អាចនឹងមានមនុស្សភពក្រៅរស់នៅ។

ប្រែសម្រួលដោយ​ ៖ តារា
ប្រភព ៖ space


Tags: Kepler 452b ភព Seth Shostak