CamNews

កីឡាអន្តរជាតិ 

ក្លឹបបាល់ទាត់ ៣ នៅ Premier League ដែលចំណាយលុយ អស់ច្រើនជាងគេ ក្នុងរដូវកាលមុន

កាលពីរដូវកាល មុននេះ មានរឿងកើតឡើង ក្នុងពិភពបាល់ទាត់ ជាច្រើនហើយ នៅ Premier League ក៏មិនតិចដែរ ។ កាលពីរដូវកាល មុនក្លឹបបាល់ទាត់ ៣ ក្រុមនៅ Premier League បាន​ចំណាយលុយ រាប់រយលាន ដើម្បីអោយក្រុម របស់ខ្លួន មានសន្ទុះល្អ ជាងមុនដែលក្នុងនោះ មានក្រុម Manchester United, Manchester City និង Chelsea ។



៣. Chelsea ៖ បានធ្លាក់មកនៅត្រឹម លេខ ៣ នេះក្នុងរដូវកាល ២០១២-២០១៣ ដែលបាន​ចំណាយ ទឹកប្រាក់លើក្រុម អស់ប្រមាណ ១៧៦ លានផោន ដែលទទួលបាន លទ្ធផលឈ្នះ ពានរង្វាន់ធំមួយគឺ Europa League ។



២. Manchester United ៖ បិសាចក្រហម បានផ្តួលតោខៀវ ជាក្រុមចំណាយច្រើន លំដាប់ថ្នាក់ទី ២ ក្នុងរដូវកាល ២០១២-២០១៣ ដោយចំណាយអស់ ១៨២ លានផោន ដែលលទ្ធផលគឺ ទទួល​បាន ពានរង្វាន់ធំ English Premier League ។



១. Manchester City ៖ ក្រុមសត្រូវជាមួយ បិសាចក្រហម នេះកាលពីរដូវកាល ២០១២-២០១៣ ចំណាយទឹកប្រាក់ អស់រហូតដល់ទៅ ២៣៣ លានផោនដែល លទ្ធផលចេញពី ទឹកប្រាក់​ដ៏មហា សាល​នេះគ្មាន ឃើញផលវិជ្ជមានណាឡើយ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football manchester united chelsea man city