CamNews

ព័ត៌មានអន្តរជាតិ 

លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover

ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ទាក់ទិននឹងព័ត៌មានមួយនេះ មិនត្រឹមតែសារព័ត៌មានកំសាន្ត
យើងខ្ញុំ ចាប់អារម្មណ៍ចុះផ្សាយជាបន្តបន្ទាប់នោះទេ តែនៅក្នុងនោះ បណ្តាគេហទំព័រសារព័ត៌
មានពិភពលោកមួយចំនួនផ្សេងៗទៀត    ក៏បានចាប់អារម្មណ៍ចុះផ្សាយដូចគ្នាផងដែរ​ ។ ជា
មួយនឹងព័ត៌មានចុងក្រោយដែលក្រុមការងារយើងទទួលបាននោះគឺ រូបថតបុរសម្នាក់ ដែល
រងគ្រោះក្នុងឧបទ្ទេវហេតុលើកនោះ ត្រូវបានចេញផ្សាយហើយ ពោលគឺ គាត់ទទួលរងរបួស
យ៉ាងដំណំ ជើងទាំងសងខាង និងឆ្អឹងខ្នងរបស់គាត់ នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ។

អាន ៖ - វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

          - បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត
             Range Rover

យ៉ាងណាមិញ  បើយោងតាមសម្តីគ្រួសារជនរងគ្រោះ  បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ក្រុម
សារព័ត៌មានអោយដឹងថា បើយើងងាកក្រឡេកទៅមើលវីដេអូឃ្លីបវិញ មានពេលមួយនោះ
លោកអ្នកពិតជាបានឃើញ នូវរថយន្តទំនើបនោះ បានបើកកិនអ្វីម៉្យាង តែវាមិនត្រឹមតែជា
ម៉ូតូតែប៉ុណ្ណោះទេ​ ពោលគឺ ក៏មានមនុស្សនៅពីក្រោមនោះផងដែរ។

គួររំឭកផងដែរថា   ជម្លោះរហូតដល់ថ្នាក់ប្រើជាអំពើហឹង្សាមួយនេះ  បានកើតឡើងកាលពី
ពេលកន្លងទៅ នៅឯសង្កាត់ Manhattan ក្រុងញ៉ួវយ៉ក សហរដ្ឋអាមេរិករវាងក្រុមម៉ូតូធំជាង
៣០ គ្រឿង និងបុរសជាអ្នកបើករថយន្តទំនើប Range Rover ។ ផ្ទុយទៅវិញ បើយោងតាម
សម្តីមន្រ្តីប៉ូលីសផ្លូវការប្រចាំតំបន់អោយដឹងថា បើនិយាយពីកំហុសគ្មាននរណាខុសឬត្រូវ
នោះទេ ពោលគឺ ខុសទាំងសង ខណៈក្រុមម៉ូតូធំ ត្រូវបានគេរាយការណ៍អោយដឹងថា បើក
រាងរញ៉េរញ៉ៃ រីឯ បុរសជាអ្នកបើករថយន្តទំនើប ក៏បានបើកទៅបុក គាត់ក៏មានកំហុសដែរ
ពីព្រោះថា មិនព្រមឈប់ធ្វើការសម្របសម្រួលគ្នា តែបែរជាបើករត់គេច ដែលញ៉ាំងអោយ
អ្វីៗ ក្លាយជារឿងអាក្រក់លើសដើម ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

ដោយ ៖ សំណាង
ប្រភព ៖ ដេលីម៉ែល


Tags: Manhattan New York USA US United State