ក្រុមអ្នកវិទ្យាសាស្ដ្រអេស្ប៉ាញ បានរកឃើញ “មហាផែនដី” ថ្មីមួយ មានចម្ងាយពីប្រព័ន្ធព្រះអាទិត្យ
៣២,៧ឆ្នាំពន្លឺ និងមានទំហំធំជាងផែនដី ៥,៤ដង។
ក្រុមអ្នកតារាវិទ្យាមកពីវិទ្យាស្ថានតារារូបវិទ្យានៃប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ ទើបតែ
បានប្រកាសឱ្យដឹងអំពីការស្រាវជ្រាវមួយស្ដីអំពី “មហាផែនដី” ដែលមានចម្ងាយពីប្រព័ន្ធព្រះអាទិត្យ
៣២ឆ្នាំពន្លឺ នេះបើតាម IFL Science ចុះផ្សាយកាលពីថ្ងៃទី ១៨វិច្ឆិកា កន្លងទៅ។ “មហាផែនដី” គឺ
ជាឈ្មោះដែលគេសំដៅលើបណ្ដាភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំធំជាងផែនដីច្រើនដង។
ភពថ្មីនេះ មានឈ្មោះថា GJ 536 b វិលជុំវិញផ្កាយក្រហម GJ 536 ។ ភពនេះត្រូវបានគេគន់គូរ
ឃើញថា មានទំហំធំជាងផែនដី ៥,៤ដង។
បរិស្ថាននៅលើភព GJ 536 b ពិតជាពិបាកក្នុងការរស់នៅ។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា
នឹងអាចរកឃើញភពផ្សេងមួយទៀតដែលមានផ្កាយមេរួមគ្នា ដែលអាចមានជីវិតរស់នៅ។
Alejandro Suárez Mascareño ប្រធានក្រុមសិក្សាស្រាវជ្រាវបានឱ្យដឹងថា “យើងខ្ញុំជឿថាអាចនឹង
រកឃើញបណ្ដាភពដែលមានទំហំតូចផ្សេងទៀតក្នុងគន្លងគោចរដែលនៅឆ្ងាយពីផ្កាយមេ”។
ក្រុមតារាវិទូសង្ឃឹមថា នឹងរកឃើញប្រព័ន្ធមួយដូចទៅនឹង Trappist 1 ពោលគឺផ្កាយក្រហមមួយ
ដែលមានភពចនួនបី ស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន។ GJ 536 b មិនស្ថិតក្នុងតំបន់ដែលអាច
រស់នៅបាន ប៉ុន្តែ បណ្ដាភពផ្សេងក្នុងប្រព័ន្ធជាមួយវា គឺអាច។
Jonay Isaí González ជាអ្នកស្រាវជ្រាវម្នាក់បាននិយាយថា ៖ “GJ 536 b វិលតាមគន្លងគោចរជុំ
វិញ GJ 536 ដែលជាផ្កាយតូច និងត្រជាក់ជាងព្រះអាទិត្យ”។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ កំពុងធ្វើការសិក្សាស្រាវជា្រវបន្ត ដើម្បីអាចរកឃើញភព
ផ្សេងស្ថិតក្នុងប្រព័ន្ធផ្កាយខាងលើ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail