CamNews

បច្ចេកវិទ្យា 

Instagram សំរេចសហការជាមួយ Twitter មុនជ្រើសយក Facebook

បើយោងតាមសេចក្តីរាយការណ៍   របស់ទំព័រសារព័ត៌មានបច្ចេកវិទ្យាបរទេស ដែលទើបតែបាន
ចេញផ្សាយកាលពីអាទិត្យ ម្សិលមិញនេះ អោយដឹងថា Instagram  បានយល់ព្រមក្នុងការចុះកិច្ច
សន្យាជាមួយនឹង  Twitter  ក្នុងតម្លៃ ៥២៥ លានដុល្លារ មុននឹងសំរេចជ្រើសយក Facebook នេះ
បើតាមអះអាងរបស់កាសែត The New York Times ។

លើសពីនេះទៅទៀត The New York Times ក៏បានបន្ថែមអោយដឹងផងដែរថា Twitter បានរិះរក
ដំណោះស្រាយក្នុងការចុះកុងត្រាយកមកវិញនូវ Instagram ក្នុងតម្លៃ ៥២៥ លានដុល្លារ មុនពេល
ដែលស្ថាបនិករបស់ Instagram គឺលោក Kevin Systrom សំរេចចិត្តបញ្ជប់ទាំងស្រុង។ គួរបញ្ជាក់ផ
ងដែរថា កាលពីពេលកន្លងទៅ Twitter ក៏មានចំណាប់អារម្មណ៍ Instagram ​ផងដែរ តែក្រោយមក
បន្ទាប់ពីមានការលិចឮនូវដំណឹងនេះ ក្រុមហ៊ុនទាំងពីរ (Twitter និង Instagram ) ​ ក៏មានភាពរកាំរ
កូសជាមួយនឹងគ្នាបន្តិចបន្តួច ដែលជាហេតុធ្វើអោយលោក Systrom បញ្ជាក់អោយដឹងថា មានតែ
Facebook តែមួយគត់ ដែលនឹងចុះកុងត្រាជាមួយ Instagram ក្នុងការដេញថ្លៃ ១លានកោតដុល្លារ

ប្រភពសារព័ត៌មានដដែលនេះ  បានបន្ថែមថា ស្ថាបនិក Instagram លោក Systrom និងសហការី
ម្នាក់ផ្សេងទៀត    លោក  Mike Krieger  បានយល់ព្រមសម្តីនឹងគ្នាក្នុងការចុះកិច្ចសន្យាជាមួយ
Twitter ខណៈពេលដែលការសំរេចជាឯករាជ្យ និងផ្លូវការ ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃ
ទី ២០ មីនា តែអ្វីដែលជាការភ្ញាក់ផ្អើលនោះគឺថា ៣ សប្តាហ៍ក្រោយមកFacebook ក៏បានប្រកា
សថាខ្លួន សំរេចនៅក្នុងទទួលយក Instagram ហើយ ករណីនេះ វាគឺជាភាពភ្ញាក់ផ្អើលមួយសំរា
ប់មហាជនទូទៅ និងបណ្តាញផ្សព្វផ្សាយ  ដោយពួកគេបានលើកឡើងថា  Twitter មិនត្រូវបាន
មានឧកាសក្នុងការដេញថ្លៃយក Instagram កាលពីពេលកន្លងទៅនេះ។

តែទោះជាយ៉ាងណាក៏ដោយ  មកទល់នឹងពេលនេះ ប្រភពសារព័ត៌មានដដែលនេះ បញ្ជាក់យ៉ាង
ច្បាស់ថា Instagram  បានយល់ព្រមក្នុងការចុះកុងត្រាយូរអង្វែងជាមួយ Twitter មុនពេលសំរេច
យក Facebook ក្នុងតម្លៃ ៥២៥ លានដុល្លារ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ verge


Tags: international news strange entertainment