CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ប្រកាស សម្លាប់កាត់ក្បាល ចំណាប់ខ្មាំងជប៉ុនម្នាក់ ក្នុងចំណោម ២ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រុមរដ្ឋអ៊ីស្លាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS តាមរយៈឃ្លីបវីដេអូបានប្រកាសថាបាន សម្លាប់កាត់ក្បាល ចំណាប់ខ្មាំងជប៉ុនម្នាក់ ក្នុងចំណោម ចំណាប់ខ្មាំងទាំងពីរនាក់ ខណៈ  បច្ចុប្ប​ន្នភាព មានការបង្ហោះឡើងជាបន្តបន្ទាប់នៅតាមប្រព័ន្ធអនឡាញ ពីភាគីពាក់ព័ន្ធ ដោយ  តម្រូវ អោយមានការ ការពារអោយបាននូវចំណាប់ខ្មាំង មួយរូបទៀត ។


ឃ្លីបវីដេអូ បង្ហោះផ្សាយជាសាធារណៈ កាលពីថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ កន្លងទៅនេះ  ដោយក្រុមអ្នកគាំ ទ្រក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិម ISIS បានបង្ហាញនូវ    រូបភាពចំណាប់ខ្មាំង  មួយរូប  គឺលោក Kenji Goto កាន់រូបភាព ដែលជាការបញ្ជាក់បានថា មានការសម្លាប់    ចំណាប់ ខ្មាំង ម្នាក់ផ្សេងទៀត គឺលោក Haruna Yukawa ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល នៃទំព័រ ស៊ីអិនអិន បន្តចុះផ្សាយអោយ ដឹងថា ខ្សែអាថ៍សម្លេង ដែលត្រូវបានគេអះអាងថា ជាសម្លេងរបស់លោក Gotoនិយាយបញ្ជាក់ទាក់ទិន ទៅនឹងការកាន់សន្លឹករូបថត មានការស្រាយបំភ្លឹជាភាសាអង់គ្លេសនោះអោយ  ដឹងថា ៖ នាយករដ្ឋមន្រ្តី ប្រទេស ជប៉ុន លោក Shinzo Abe ត្រូវតែស្តីបន្ទោស ពាក់ព័ន្ធនឹងការស្លាប់ របស់លោក Yukawa ។


លោកបានធ្វើអោយ ការកំណត់ពេលវេលា ត្រូវបានបញ្ជប់ ខណៈពេលដែលក្រុម ISIS បា ន មានតម្រូវ ការអោយរដ្ឋាភិបាលប្រទេស ជប៉ុន ប្រគល់កញ្ជប់ថវិការចំនួន ២០០ លានដុុល្លារយូរបំផុតត្រឹមថ្ងៃសុក្រ ដើម្បីជួយសង្គ្រោះអាយុជីវិត ចំណាប់ខ្មាំង​ជនជាតិ ជប៉ុន ២ នាក់ខាងលើ ៕

- អាន ៖ ពេលកំណត់ ទារលុយ ២០០ លានដុល្លារ ជិតមកដល់ តើ ISIS សម្លាប់ចំណាប់ខ្មាំង ជប៉ុន ឬក៏យ៉ាងណា ?

 

- អាន ៖ ម្នាក់ ចំណោមចំណាប់ខ្មាំង ២ នាក់ ISIS គម្រាមសម្លាប់ចោលនោះ ក្បត់ដោយអ្នកនាំផ្លូវ របស់ខ្លួន

 

- អាន ៖ ជប៉ុន ប្តេជ្ញា ការពារអោយបាន ចំណាប់ខ្មាំង ២ រូប ដែល ISIS គម្រាមសម្លាប់ចោល

 

- អាន ៖ Hot : វីដេអូ ក្រុមឧទ្ទាម ISIS គម្រាមសម្លាប់ ខ្មាំងជប៉ុន ២ នាក់ បើសិនមិនប្រគល់លុយ ២០០ លានដុល្លារ



 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS