CamNews

ព័ត៌មានបច្ចេកវិទ្យា 

ថ្ងៃនេះអាចទិញ Windows 8 បានជាមួយតំលៃ 40USD (Upgrade)

Microsoft បានឲ្យដឹងថាចាប់ពីថ្ងៃនេះ (26/10), Windows 8 នឹងដាក់លក់ជាផ្លូវការក្រោមទម្រង់
Version Upgrade សំរាប់បណ្តាកុំព្យូទ័រកំពុងប្រើ Windows 7 មាន copyright។ តំលៃលក់សំរាប់
Version Upgrade នេះគឺ 40USD (Windows 8 Pro) ហើយនឹងត្រូវបានលក់នៅលើទីផ្សារចំនួន
140 ផ្សេងគ្នាជាមួយនឹង 37 ភាសាផងដែរ។ អ្នកអាចទិញ Version Upgrade Windows 8 នៅ
ទីនេះ
បាន។


ជាក់ស្តែងត្រូវរង់ចាំដល់ 12h01 ថ្ងៃត្រង់ ទើបគេហទំព័រខាងលើចាប់ផ្តើមអនុញ្ញាតឲ្យធ្វើការទិញ
និងដោនឡូត។ ក្រៅពីនេះអ្នកអាចទិញ Windows 8 នៅតាមហាងលក់រាយមួយចំនួនដែលត្រូវ
បាន Windows ផ្តល់សិទ្ធិឲ្យ។ Win 8 មានពីរ Version គឺ Version ធម្មតា Windows 8 និង Windows
8 Pro (និង Version ពិសេស Enterprise សំរាប់ជំនួញធំៗ), រឺក៏អាចទិញ Win 8 តាមហាងលក់រាយ
ធំៗនៅលើពិភពលោកដូចជា Amazon រឺ Best Buy...។

សរុបមក ចាប់ពីឥឡូវនេះរហូតដល់ខែ 01/2013, បើសិនជាអ្នកកំពុងប្រើ Win 7 Version Copyright
គឺអ្នកអាចអាប់ហ្គ្រេដឡើង Win 8 Pro ជាមួយតំលៃប្រហែល 40USD តែបើសិនជាអ្នកទើបតែទិញ
កុំព្យូទ័រ Win 7 ក្នុងរយះពេលចន្លោះពីថ្ងៃទី 02/06/2012 ដល់ថ្ងៃទី 31/01/2013 អ្នកអាចទិញ Version
អាប់ហ្គ្រេដតែក្នុងតំលៃ 15USD ប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: Microsoft Windows 8 Surface tablet hightech news