ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបច្ចេកវិទ្យាបរទេស ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា Samsung រំពឹងទុកថា ខ្លួនគ្រោងនាំ
ចេញនូវទូរស័ព្ទស្មាតហ្វូន ទៅកាន់ទីផ្សារពិភពលោក ដល់ទៅ ៣៥០ លានគ្រឿងក្នុងអំឡុងឆ្នាំ
២០១៣។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា ចំនួនសរុបនៃការនាំចេញរបស់ក្រុមហ៊ុន Sams-
ung អាចនឹងកើនឡើង ៨០០ ទៅ ៩០០ លានគ្រឿងក្នុងអំឡុងឆ្នាំ ២០១៣ ខណៈពេលដែលវា
គឺជាការផ្គត់ផ្គង់នូវទីផ្សារពិភពលោកធំបំផុត ដែលមានដល់ទៅ ៤០ ភាគរយ។
គួរបញ្ជាក់ផងដែរថា ការរំពឹងទុកខាងលើនេះ វាគឺជាការលើកឡើង ក៏ដូចជាការព្យាករណ៍ទុក
មុនពីសំណាក់ក្រុមហ៊ុន Samsung ក្នុងការចែកចាយផលិតផលទូរស័ព្ទដៃស្មាតហ្វូនរបស់ខ្លួន
ក្នុងទីផ្សារពិភពលោក អំឡុងឆ្នាំ ២០១៣៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ gsmarena