Evgenia Kanaeva គឺជាកីឡាការនីកាយសម្ព័ន្ធជនជាតិរូស៊ីដែលទទួលបានជោគជ័យយ៉ាង
ត្រចះត្រចង់នៅក្នុងអាជីព និងមានភាពល្បីល្បាញ។
Evgenia បានចាប់កំណើតនៅឆ្នាំ ១៩៩០ ឯ Omsk ដែលគ្រួសារនាងក៏ជាអ្នកកីឡាផងដែរ។
នាងបានសាងកេរ្តិ៍ឈ្មោះដ៏ល្បីនៅក្នុងអាជីព ដោយទទួលបានមេដាយមាស២លើក ពីការប្រកួត
កីឡាអូឡាំពិកនៅ ទីក្រុងប៉េកាំង ២០០៨ (១មេដាយ) និងទីក្រុងឡុង ២០១២ (១មេដាយ)។ អ្វី
ដែលធ្វើរូបនាងកាន់តែល្បីល្បាញនោះគឺនាងមានសម្រស់ស្រស់ស្អាតគួរឲ្យស្រឡាញ់ ជាមួយ
នឹងកំពស់ ១ម៉ែត៧២ បានធ្វើឲ្យមនុស្សម្នាស្រឡាញ់ចូលចិត្តនាងជាខ្លាំង។ សូមទស្សនារូបភាព
របស់នាងខាងក្រោមនេះ៖
ដោយ៖ តុលា
ប្រភព៖ OP