តើក្លឹបបាល់ទាត់ លើពិភពលោកមួយណាទៅ ដែលមានចំនួន អ្នកគាំទ្រច្រើនជាងគេ ? យើង
មិនអាចវ័យតំលៃបាន ដោយងាយនោះទេ តែយើងសាកក្រលេកទៅមើលលើ ទំព័របណ្តាញ
សង្គម Facebook របស់ក្លឹបបាល់ទាត់ទាំងនោះ តើក្រុមណាមានចំនួន Likes ច្រើនជាងគេ ?
-Barcelona ៤៣ លាន Likes បើទោះបីជាឆ្នាំនេះ Barcelona រាងធ្លាក់ជើងបន្តិចក៏ដោយ ។ ចំនួន
Like ទាំងនោះពាក់កណ្តាលប្រហែល ជាអ្នកគាំទ្ររបស់ Messi ហើយ ។
-Real Madrid ៣៩ លាន Likes មិនចាញ់ Barcelona ដែលជាគូរប្រជែងលើវាលស្មៅឡើយ សូម្បី
តែលើ Facebook ក៏ប្រជែងគ្នាដែរ ។
-Manchester United ៣៤ លាន Likes បើទោះបីជាប់ជាឈ្មោះក្រុម ដែលជោគជ័យច្រើនក៏ដោយ
ក៏ក្រុមនេះ បានត្រឹមចំណាត់ថ្នាក់លេខ ៣ ។
-Chelsea ១៧ លាន Likes ពិតជាខុសដាច់ឆ្ងាយ ពីក្លឹបយក្សទាំង ៣ ខាងលើមែន តើលើកនេះ
Jose Mourinho ត្រឡប់មកវិញ ចាំមើលថា Chelsea ងើបមុខរួចទេ ។
-AC Milan ១៦ លាន Likes ជាក្រុមទីមួយ ក្នុងចំណោម ២ របស់ក្របខណ្ឌ អ៊ីតាលី ដែលជាប់លេខ
ក្នុងបញ្ចី ១០ ក្រុមនេះ ។
-Arsenal ១៤ លាន Likes ចំនួន Likes របស់ក្រុម Arsenal កើនឡើងបន្ទាប់ពីពួកគេ ចាប់ផ្តើមធ្វើការ
ប្រកួត Asia Tour ទូទាំងប្រទេសធំៗ ក្នុងទ្វីបអាស៊ី ។
-Liverpool ១២ លាន Likes ក៏ជាក្រុមដែលកើនឡើងការគាំទ្រ បន្ទាប់ពីធ្វើដំណើរប្រកួត Asia Tour
ដូច Arsenal ។
-Bayern Munich ៧ លាន Likes គឺជាចំនួនដ៏តិច សំរាប់ម្ចាស់ជើងឯក Champion League ដូចក្រុម
Bayern Munich ។
-Juventus ៦ លាន Likes គឺជាក្រុមចំណាស់មួយរបស់ Italy ទោះបីជាឈ្នះពានរង្វាន់ក្របខណ្ឌរបស់
អ៊ីតាលីមែន ក៏ពួកគេមិនសូវទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនច្រើនដែរ ។
-Manchester City ៥ លាន Likes សត្រូវរបស់ក្រុម Manchester United មិនអាចប្រកួតប្រជែងបាន
ឡើយជាមួយនិងចំនួន នៃការគាំទ្រ ៕
ដោយ ៖ កុសល
ប្រភព ៖ facebook,k14