CamNews

សុខភាព 

វិធី បួនយ៉ាង ជួយការពារសក់ជ្រុះ និង បណ្តុះសក់ឡើងវិញ ក្នុងរយៈពេលខ្លី ដោយធម្មជាតិ

តើអ្នកមានការបារម្ភពីបញ្ហាសក់ ជ្រុះមែនដែរ ឬទេ? តើអ្នកមានវិធីដើម្បី ព្យាបាលសក់ជ្រុះ ហើយ
ឬនៅ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចបញ្ឈប់សក់របស់អ្នក  បានយ៉ាងមាន
ប្រសិទ្ធិភាព ដោយវិធីធម្មជាតិ មិនប៉ះពាល់ដល់សុខភាព។

១/ ប្រើបេ្រងក្តៅព្យាបាល៖ សូមប្រើប្រាស់ប្រេង  ធម្មជាតិដូចជា៖ ប្រេងអូលីវ  ប្រេងដូង  ប្រេង
Canola រួចដាក់កំដៅវាឱ្យក្តៅ ប៉ុន្តែកុំឱ្យក្តៅពេក ទុកវាឱ្យនៅក្តៅឧណ្ឌ បន្ទាប់មក យកមកម៉ាស្សា
ថ្មមៗ ចូលទៅក្នុងស្បែកក្បាលរបស់អ្នក រួចយកស្បោងប្លាស្ទីក ក្របពីលើ ទុករយៈពេល ១ម៉ោង
ចុងក្រោយ ប្រើសាប៊ូកក់ សំអាតសក់ របស់អ្នកចេញ ជាការស្រេច។

២/ ប្រើទឹកផ្លែឈើធម្មជាតិ៖ អ្នកយកទឹកផ្លែឈើធម្មជាតិដូចជា៖ ទឹកខ្ទឹមស ទឹកខ្ទឹមបារាំងនិង
ទឹកខ្ញី យកម៉ាស្សា  លើស្បែកក្បាលរបស់អ្នក  ទុករយៈពេលយប់  បន្ទាប់មក  លាងសំអាតសក់
និង ស្បែកក្បាលរបស់អ្នក ឱ្យបានស្អាតនៅពេលព្រឹក។

៣/ ម៉ាស្សាស្បែកក្បាល៖ សូមម៉ាស្សាស្បែកក្បាល  របស់អ្នក ឱ្យបាន ២ ទៅ ៣នាទី រៀងរាល់
ថ្ងៃ វានឹងជួយធ្វើឱ្យចរន្តឈាមរត់លើស្បែកក្បាល ដើរស្រួល និងជួយឱ្យរន្ធសក់លើស្បែកក្បាល
ដុះសក់ឡើងវិញ បានឆាប់រហ័ស ដោយម៉ាស្សាប្រើជាមួយនឹងប្រេង lavender និង ប្រេងល្ង។

៤/ តែបៃតង៖ តែបៃតង ជាប្រភេទអាហារម្យ៉ាង   ដែលមានផ្ទុកនូវសារធាតុ antioxidants មាន
តួនាទី ការពារការជ្រុះសក់ និង ជំរុញឱ្យសក់ឆាប់ដុះ។ ដោយអ្នកគ្រាន់   យកតែបៃតងមួយពែង
មកលាបលើស្បែកក្បាលរបស់អ្នកឱ្យសព្វ  ទុករយៈពេល ១ម៉ោង  លាងសំអាតទឹកចេញជាការ
ស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ indiatimes


Tags: Lifestyle Health 4 Natural tips to prevent hair loss