CamNews

ព័ត៌មានបច្ចេកវិទ្យា 

បង្កើតដុំពពកក្នុងបន្ទប់ ដូចពពកលើមេឃ


នេះមិនមែនជាការរចនារូបភាពនៅក្នុង Photoshop នោះទេ។ អ្នកសិល្បៈហូឡង់ម្នាក់
ឈ្មោះ Berndnaut Smilde បានបង្កើតនូវដុំពពកតូចមួយដ៏អស្ចារ្យនៅក្នុងបន្ទប់មួយ។

ការបង្កើតនេះ តម្រូវឲ្យមានការប្រយ័ត្នប្រយែងយ៉ាងខ្លាំងក្នុងការធ្វើគំរោងដូចជាលក្ខខណ្ឌ
អាកាសធាតុ សំនើម និងពន្លឺ។ នៅពេលដែលអ្វីៗរួចរាល់ហើយ លោក Smilde បានផ្តុំជា
ពពកដោយប្រើប្រាស់ម៉ាស៊ីនអ័ព្ទជាជំនួយ។

ចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ លោក Smilde ក៏បង្កើតបានដុំពពកដ៏អស្ចារ្យបែប
នេះ៕

ដោយ៖ មិនា

ប្រភព៖ techland