ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីការិយាល័យសន្តិសុខក្រុង ប៉េកាំង បានអះអាង
អោយដឹងថា ក្រុមមន្រ្តីប៉ូលីសប្រចាំក្រុងមួយនេះ បានចាប់ឃាត់ខ្លួនក្រុមមនុស្ស ដល់ទៅ
២៧ រូប ដែលសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយនឹងអំពើពេស្យាចារ ដែលនៅក្នុងនោះ ក៏រួម
មានលោក Xue Charles Bi-Chuen មានសញ្ជាតិចិន-អាមេរិកផងដែរ។
គួររំឭកផងដែរថា លោក Xue មានវ័យ ៦០ ឆ្នាំ ហើយក៏ជាវិនិយោគិនមួយរូប ដែលមានប្លក់
មួយ (Blog) មាន follower ដល់ទៅ ១២ លាននាក់ឯណោះ។ លោកត្រូវបានចាប់ឃាត់ខ្លួន
កាលពីថ្ងៃសុក្រកន្លងទៅ នៅក្នុងស្រុក Chaoyang ក្រុងប៉េកាំង នេះបើតាមការអះអាង
អោយដឹងពីមន្រ្តីប៉ូលីស។
លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍ពីមន្រ្តីប៉ូលីសក៏ បានបញ្ជាក់បន្ថែមអោយដឹងផង
ដែរថា លោក Xue ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើអសីលធម៌ ខណៈពេលដែលោក
បានចូលរួមកម្មវិធីសិចមួយ ។ បន្ថែមពីលើនេះ ក្នុងចំណោចអ្នកចាប់ឃាត់ខ្លួនទាំង ២៧
នាក់ ក្នុងនោះ មានបុរស ៩ នាក់ និងមាននារីដល់ទៅ ១៨ នាក់ឯណោះ ។
ក្រោយពីការតាមដានស៊ើបអង្កេត ក្រុមមន្រ្តីមានសមត្តកិច្ចបានរកឃើញថា លោក Xue
ដែលមានឈ្មោះជាភាសាចិនថា Xue Biqun និងមានឈ្មោះថា Xue Manzi នៅក្នុងគណនី
បណ្តាញទំនាក់ទំនងសង្គមចិនដ៏ធំ Weibo នោះ លោកបានមកប្រទេសចិន កាលពីអំឡុង
ឆ្នាំ ២០០៧ ហើយលោកបានចាប់ផ្តើមមានសកម្មភាពផ្លូវភេទច្រើនជាង១០ នាក់ទៅទៀត
បើចាប់គិតពីខែឧសភា ដើមឆ្នាំនេះ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមមន្រ្តីប៉ូលីស ក៏បានផ្តល់ជាព័ត៌មានដល់ស្ថានទូត
អាមេរិកប្រចាំក្រុងប៉េកាំង កាលពីថ្ងៃទី ២៤ កន្លងទៅនេះ ស្តីពីការចាប់ឃាត់ខ្លួន លោក
Xue៕
* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ
ងងឹតយ៉ាងដូច្នេះ ?
- ខ្លោចចិត្ត ៖ ពលរដ្ឋស្លូតត្រង់ ៧ រូបស្លាប់យ៉ាង អណោចអធម ខណៈអាគារ រស់នៅបាក់រលំ
- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)
- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily