ព័ត៌មានបច្ចេកវិទ្យា ៖ បើយោងតាមរបាយការណ៍ AdAge បានបញ្ជាក់អោយ Youtube ក៏
កំពុងតែ subscrip នូវប្រព័ន្ធទូរទស្សន៍ថ្មី ដែលវាគឺជាការស្នើសុំតំឡើង ក៏ដូចជា ជាការចូល
រួមចំណែកពីសំណាក់អ្នកផលិតកម្មវិធីទូរទស្សន៍មួយក្រុម ដោយនឹងបង្កើតបាននូវប្រព័ន្ធទូរ
ទស្សន៍ដែលនឹងចំណាយថវិការត្រឹមតែ ១ដុល្លារ ទៅ ៥ដុល្លារក្នុងមួយខែ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា Youtube មិនទាន់ច្បាស់ការណ៍នៅឡើយ
ទេ ថាតើនឹងបង្ហាញខ្លួននៅក្នុងសង្គម ក្នុងឆ្នាំនេះឬក៏យ៉ាងណា តែបើតាមការអោយដឹង You
tube និងដំណើរការនូវ Subscrip Channel របស់ខ្លួន ប្រកបទៅដោយសក្តានុពលខ្ពស់ តាម
រយៈការផ្សាយចេញនូវលក្ខណៈកម្រិតខ្ពស់ (HD) ដែលមិនត្រឹមតែដើរតួយ៉ាងសំខាន់នៅក្នុង
ការចែកចាយនូវវីដេអូ ដូចបច្ចុប្បន្នតែប៉ុណ្ណោះទេ។
មិនត្រឹមតែប៉ុណ្ណោះ Youtube បានចំណាយរួចមកហើយនូវការចំណាយទៅលើទូរទស្សន៍
ក្នុងការចាក់ផ្សាយនូវកម្មវិធីទូរទស្សន៍ ក៏ដូចជា ខ្សែភាពយន្ត ស្របពេលដែលមកទល់នឹង
ពេលនេះ ការវិនិយោគ ដែលមានតម្លៃទឹកប្រាក់ដល់ទៅ ជាង ២០០ លានដុល្លារត្រូវបានធ្វើ
ឡើងរួចមកហើយ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូរពាក់ព័ន្ធ ស្របពេលដែលការវិនិ
យោគលើកនេះ មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ថាតើវាគឺជាការសហការរយៈពេលវែង
ឬក៏យ៉ាងណានោះទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ theverge