នៅថ្ងៃនេះគណនី @evleaks បានធ្វើការបញ្ចេញនូវរូបភាពផ្លូវការកំពូលស្មាតហ្វូនជំនាន់បន្ទាប់របស់ Samsung គឺ Galaxy S7 និង Galaxy S7 Edge។ យោងទៅតាមព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗ Galaxy S7 នៅតែមានពីរម៉ូដែលផ្សេងគ្នាដូចទៅនឹងជំនាន់មុនដែរ ដោយភាពខុសគ្នាពេលនេះគឺ Galaxy S7 Edge នឹងមានអេក្រង់ធំជាង ពោលមានទំហំអេក្រង់ ៥,៥អ៊ីន។
ការរចនាម៉ូតរបស់ស្មាតហ្វូន ប្រាកដណាស់ពួកវានៅតែប្រើប្រាស់សំបកធ្វើពីលោហធាតុ រួមជាមួយ កញ្ចក់ដ៏រឹងមាំទាំងផ្ទៃខាងមុខ និងខាងក្រោយ។ ម៉ូដែល Galaxy S7 នឹងមានផ្ទៃកញ្ចក់មុខទម្រង់ 2.5D ស្តាយណាស់ដោយយើងមិនអាចបានឃើញនូវរូបរាងផ្នែកខាងក្រោយរបស់វា។ តាមរយៈរូបភាពនេះបាន បានបង្ហាញឲ្យឃើញបន្ថែមថា Samsung អាចនឹងដើរតាមនិន្នាការពណ៌ឆ្នាំ ២០១៦ នៅពេលដែលមាន ការលេចចេញនៃពណ៌ Lilac Gray នៅផ្ទៃកញ្ចក់ខាងមុខ។ ជាក់ស្តែងគ្រប់ព័ត៌មានទាំងអស់នេះ នៅមិន ទាន់អាចទុកជាផ្លូវការបាននៅឡើយទេ ដោយនេះគ្រាន់តែជាការរំពឹងទុកតែប៉ុណ្ណោះ។
តាមព័ត៌មានចចាមអារ៉ាម កាលពីពេលមុនៗ Galaxy S7 ត្រូវបានគេឲ្យដឹងថា វានឹងប្រើប្រាស់ឈីប ដំណើរការ Qualcomm Snapdragon 820 ឬ Exynos 8890, RAM 4GB, អាចនឹងប្រើរន្ធតំណភ្ជាប់ USB-C ក៏ដូចជា chip DAC ដាច់ឡែកសម្រាប់ប្រព័ន្ធសម្លេង។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះមានទំហំ 12MP (ទាបជាងមុន បើប្រៀបនឹង 16MP របស់ Galaxy S6) ហើយមាន Len aperture f/1.7។
រាល់ការប៉ាន់ស្មានទាំងអស់ខាងលើនេះ នឹងទទួលបានភាពច្បាស់លាស់ពិតប្រាកដមួយ នៅក្នុងថ្ងៃបង្ហាញ ណែនាំជាផ្លូវការរបស់ Galaxy S7 នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦ ពោលមួយថ្ងៃមុនព្រឹត្តិការណ៍ MWC 2016 ប្រារព្ធធ្វើឡើង៕
- អានអត្ថបទ៖ Samsung Galaxy S7 លេចចេញពិន្ទុ benchmark ដ៏ខ្លាំងនៅលើ GeekBench 3
- អានអត្ថបទ៖ iPhone 7 Plus នឹងមានពីរម៉ូដែលផ្សេងគ្នា ក្នុងនោះមួយម៉ូដែល មានកាមេរ៉ាក្រោយ ដល់ទៅពីរ ថតរូបបានច្បាស់ មិនចាញ់កាមេរ៉ាអាជីព ប៉ុន្មានទេ
ប្រែសម្រួល៖ មង្គល
ប្រភព៖ @evleaks, Tinhte