យោងតាមប្រភពព័ត៌មានពីអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន KGI ដែលជា អ្នកវិភាគម្នាក់បាន ផ្តល់ព័ត៌មានត្រឹមត្រូវបានច្រើនស្តីពីផលិតផល Apple បានឲ្យដឹងថាiPhone 7 Plus ដែលជាស្មាតហ្វូន ស៊េរីបន្ទាប់ ដែលនឹងបង្ហាញខ្លួន នៅឆ្នាំនេះរបស់ក្រុមហ៊ុន Apple នឹងមានពីរម៉ូដែលផ្សេងគ្នា ក្នុងនោះ មួយម៉ូដែលមានកាមេរ៉ាក្រោយចំនួនមួយ និងមួយម៉ូដែលទៀតមានកាមេរ៉ា ក្រោយដល់ទៅពីរ។ សម្រាប់ម៉ូដែលមានកាមេរ៉ាពីរ នឹងត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ជាង ម៉ូដែលមាកាមេរ៉ាមួយ។ បើតាម ការរំពឹងទុក បរិមាណ iPhone 7 Plus ប្រមាណពី ២៥% ទៅ ៣៥% នឹងជាម៉ូដែលមានកាមេរ៉ាក្រោយ ពីរ។
ចាប់ពីឆ្នាំ២០១៤ មក យើងទទួលបាននូវព័ត៌មានចចាមអារាមថា iPhone នឹងប្រើប្រាស់កាមេរ៉ាមានSensor ច្រើន ប៉ុន្តែមកដល់ពេលនេះ ព័ត៌មាននេះមិនទាន់មានក្លាយជាការពិតនៅឡើយទេ។
កាលពីឆ្នាំមុន Apple បានទិញយក LinX ដែលជាក្រុមហ៊ុនមួយស្រាវជ្រាវពីការបង្កើត នូវបណ្តាប្រព័ន្ធ កាមេរ៉ាមាន Sensor ច្រើនសម្រាប់ទូរស័ព្ទកម្រាស់ស្តើងៗ។ លក្ខណៈសម្បត្តិពីមុនរបស់ LinX បានឲ្យ ដឹងថា ពួកគេនឹងរួមបញ្ចូលគ្នានូវកាមេរ៉ាទំហំ 12MP ចំនួនពីរ ដែលក្នុងនោះមួយជាកាមេរ៉ា Wide មានបច្ចេកវិទ្យាទប់រំញ័រ និងមួយទៀតជាកាមេរ៉ា Telephoto។
បើសិនជាព័ត៌មានខាងលើនេះ ពិតមែននោះ iPhone 7 Plus កាមេរ៉ាពីរ នឹងផ្តល់នូវគុណភាពរូបភាព ច្បាស់ហ្មត់ល្អ មិនចាញ់រូបភាពដែលថតចេញពីកាមេរ៉ាជំនាញ ប៉ុន្មានឡើយ៕
- អានអត្ថបទ៖ iPhone 5se នឹងប្រើប្រាស់ឈីប Apple A9 ដូចនឹង iPhone 6s ជំនួសឲ្យឈីប Apple A8
- អានអត្ថបទ៖ Samsung Gear S2 Classic ពណ៌ Rose Gold និង Platinum ចាប់ផ្តើមបញ្ចេញ លក់ ហើយ ក្នុងតម្លៃប្រហែល ៥២១ ដុល្លារ
ប្រែសម្រួល៖ មង្គល
ប្រភព៖ AppleInsider, Tinhte