បណ្តាព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា Galaxy S7 នឹងមានម៉ូដែលប្រើឈីប Snapdragon 820 របស់ Qualcomm និងម៉ូដែលមួយទៀតប្រើឈីប Exynos 8890 ដែលផលិតផ្ទាល់ ដោយក្រុមហ៊ុន Samsung។ ព័ត៌មាននេះ កាន់តែជឿជាក់ថាត្រឹមត្រូវច្រើនជាងមុនថែមទៀតនោះ នៅពេលដែលម៉ូដែលទាំងពីរបានបង្ហាញពិន្ទុ benchmark នៅក្នុងទិន្នន័យរបស់ GeekBench 3។
ក្នុងនោះ Galaxy S7 ប្រើប្រាស់ឈីប Exynos 8890 ទទួលពិន្ទុបាន ៥៩៤៦ ពិន្ទុ ហើយម៉ូដែលប្រើឈីប Snapdragon 820 ទទួលបានពិន្ទុ ៤៩៧៩ ពិន្ទុ នៅក្នុងការពិសោធន៍ Multi Performance។ ជាក់ស្តែង នៅក្នុងការពិសោធន៍ Single Performance វិញ ឈីប Snapdragon 820 ទទួលបាន ២២៨២ ពិន្ទុ ពោល បានច្រើនជាងច្រើន បើប្រៀបនឹង ១៨៧៣ ពិន្ទុរបស់ឈីប Exynos 8890។
(រូបតំណាង)
តាមប្រភព័ត៌មានពីគេហទំព័រ GSM Arena បានឲ្យដឹងថា លទ្ធផលខាងលើនេះ គ្រាន់តែជាព័ត៌មាន យោងតែប៉ុណ្ណោះ ដោយសារតែម៉ូដែល Galaxy S7 ដែល benchmark បានយកមកធ្វើពិសោធនេះ នៅមិនទាន់បានបំពាក់ចប់សព្វគ្រប់ពី Software នៅឡើយទេ ដូច្នេះលទ្ធផលអាចនឹងមានការប្រែប្រួល នៅពេលក្រោយទៀត។
សរុបមក Galaxy S7 ត្រូវបានគេរំពឹងថា វានឹងនៅតែជាគំរូស្មាតហ្វូន Android ដែលមានលក្ខណៈ សម្បត្តិខ្លាំងបំផុត ដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាថ្មី បច្ចេកវិទ្យាសាកថ្មបានរហ័សថ្មី និង តំណភ្ជាប់ 4G LTE លឿនជាងច្រើនដង បើប្រៀបនឹងបច្ចុប្បន្ននេះ៕
- អានអត្ថបទ៖ iPhone 7 Plus នឹងមានពីរម៉ូដែលផ្សេងគ្នា ក្នុងនោះមួយម៉ូដែល មានកាមេរ៉ាក្រោយ ដល់ទៅពីរ ថតរូបបានច្បាស់ មិនចាញ់កាមេរ៉ាអាជីព ប៉ុន្មានទេ
- អានអត្ថបទ៖ iPhone 5se នឹងប្រើប្រាស់ឈីប Apple A9 ដូចនឹង iPhone 6s ជំនួសឲ្យឈីប Apple A8
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Zing