សម្លេងដែលដូចទៅនឹង “សម្លេងពូថៅគោះទៅលើកាធុនដែក” ធ្វើឱ្យអវកាសចរដំបូងដែល
ហោះឡើងអវកាសរបស់ចិន មានការព្រួយបារម្ភខ្លាំង។
អ្នកអវកាសចិន Yang Liwei បានឱ្យដឹងថា ធ្លាប់ឮសម្លេងគោះដ៏អាថ៌កំបាំងក្នុងពេលហោះហើរ
ទៅកាន់អវកាស នេះបើតាមទំព័រ China Central Television ចុះផ្សាយកាលពីថ្ងៃទី២៩កន្លងទៅ។
អ្នកអវកាសចិន Yang Liwei នៅក្នុងយានអវកាស Shenzhou 5
Yang Liwei កើតនៅឆ្នាំ ១៩៦៥ នៅ Liaoning គឺជាអ្នកអវកាសដំបូងដែលហោះទៅកាន់អវ
កាសរបស់ចិន។ ប្រភពព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី ១៦តុលាឆ្នាំ ២០០៣ Yang Liwei បាន
ឈានជើងចេញពីយានអវកាស ក្រោយពីរយៈពេល ២១ម៉ោងហោះហើរក្នុងអវកាស និងក្លាយ
ជាមនុស្សទី ២៤១ ក្នុងពិភពលោកដែលបាននៅក្នុងលំហអវកាស ខាងក្រៅយាន។
Yang Liwei បានរៀបរាប់អំពីការហោះហើររបស់ខ្លួនកាលពីអតីតកាល “ស្ថានភាពចម្លែកមួយ
ដែលខ្ញុំធ្លាប់បានជួបនៅក្នុងអវកាស នោះគឺសម្លេងគោះទ្វារ”។
Yang Liwei និយាយថា សម្លេងគោះនោះកើតឡើងដោយចៃដន់ និងមិនកើតឡើងទៅតាម
ចង្វាក់ណាមួយទាំងអស់។ Yang Liwei ថ្លែងថា “វាមិនមែនមកពីខាងក្នុងយាន ឬពីអវកាស ប៉ុន្តែ វាហាក់បីដូចជាមានគេគោះទៅលើយានតែម្ដង គឺដូចទៅនឹងការយកពូថៅទៅគោះលើកាធុន
ដែក”។
Yang Liwei បានឱ្យដឹងថា គាត់ពិតជាមានការព្រួយបារម្ភនៅពេលបានឮសម្លេងគោះ ហើយក៏បានទៅក្បែរបង្អួចដើម្បីស្វែងយល់ពីមូលហេតុ ប៉ុន្តែ មិនបានរកឃើញអ្វីទាំងអស់។ នៅពេល
ត្រលប់មកកាន់ផែនដី Yang Liwei បាននិយាយរឿងនេះប្រាប់បុគ្គលិកផ្នែកបច្ចេកទេស ប៉ុន្តែ មិនមានសម្លេងអ្វីមួយដែលដូចទៅនឹងសម្លេងគោះនេះទេ។
Yang Liwei និងកាំជ្រួចបាញ់បង្ហោះយាន Shenzhou 5
ក្រុមអវកាសចរនៅលើយានអវកាស Shenzhou 6 និង Shenzhou 7 ក៏ធ្លាប់ឮសម្លេងគោះបែប
នេះ។ Yang Liwei ឱ្យដឹងថា “មុនពេលហោះឡើងអវកាស ខ្ញុំបានប្រាប់ពួកគេថា សម្លេងនោះ
គឺជាបាតុភូតធម្មតា ដូច្នេះ មិនចាំបាច់ព្រួយបារម្ភនោះទេ”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ China Central Television