CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រព័ន្ធ 3G កូរ៉េខាងជើង “ស្លាប់” បន្ទាប់ពី អ៊ីនធឺរណែត ត្រូវបានរំខាន

ករណីអ្នកប្រើប្រាស់ ១៧០០.០០០ នាក់ នៅកូរ៉េខាងជើង មិនអាចប្រើប្រព័ន្ធ 3G បាន អាចទាក់
ទិននឹងការចោទប្រកាន់ ដែលប្រទេសលោកខាងលិច ទម្លាក់មកលើក្រុម hacker របស់កូរ៉េខាង
ជើង បន្ទាប់ពីប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony ត្រូវរងការវាយប្រហារតាមអ៊ីនធឺរណែត។

បណ្ដាព័ត៌មានអំពីកូរ៉េខាងជើង មកដល់ពេលនេះ នៅតែបន្តជាចំនុចកណ្ដាលនៃចំណាប់អារម្មណ៍
របស់ក្រុមអ្នកបច្ចេកវិទ្យា ដោយសារថា ថ្មីៗនេះ បញ្ហាធំៗជាច្រើន ទាក់ទិននឹងបច្ចេកវិទ្យា បាន
កើតឡើងចំពោះប្រទេសនេះ។ ព័ត៌មានថ្មីបំផុត បានឱ្យដឹងថា កូរ៉េខាងជើង ទើបតែបានជួបបញ្ហា
ផ្នែកទូរគមនាគមន៍ នៅពេលប្រព័ន្ធ 3G នៃប្រទេសនេះ មិនអាចដំណើរបាន។ បញ្ហានេះ បាន
កើតឡើងនៅវេលាម៉ោង ២១ និង ៣០នាទីយប់ ថ្ងៃទី ២៧ធ្នូ (ម៉ោងក្នុងស្រុក)។ ប៉ុន្ដែ ក្រោយការ
"ស្លាប់" រយៈពេល ៥ម៉ោង ប្រព័ន្ធនេះ ក៏ដំណើរការបានធម្មតា។

រូប​ភាព​តារាង​មួយ​ដែល​បង្ហាញ​អំពី​ប្រព័ន្ធ​អ៊ីនធឺរ​ណែត​កូរ៉េ​ខាង​ជើង ជួប​បញ្ហា ត្រូវ​គេ​បង្ហោះ​លើ​ Twitter

នេះគឺជាបញ្ហាធ្ងន់ធ្ងរបំផុត ព្រោះតែបានប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រព័ន្ធ 3G ស្ទើរតែទាំងអស់
នៅប្រទេសកូរ៉េខាងជើង។ យោងតាមការវាយតម្លៃ ប្រទេសដែលមានប្រជាជន ២៥លាននាក់នេះ
បច្ចុប្បន្ន មានអ្នកប្រើប្រាស់ប្រព័ន្ធ 3G ចំនួន ១៧០០.០០០នាក់។

គួររំលឹកថា មុននេះ កាលពីថ្ងៃទី ២២ធ្នូ ប្រព័ន្ធអ៊ីនធឺរណែតរបស់កូរ៉េខាងជើង ក៏បានជួបនឹងបញ្ហា
បណ្ដាលឱ្យអ្នកប្រើប្រាស់ មិនអាចធ្វើអ្វីបាន តាមអ៊ីនធឺរណែត។ បញ្ហាដែលកើតឡើងជាបន្តបន្ទាប់ ចំពោះផ្នែកទូរគមនាគមន៍របស់កូរ៉េខាងជើងនេះ ត្រូវបានក្រុមអ្នកវិភាគយល់ថា មានជាប់ទាក់​ទិន​នឹងការចោទប្រកាន់របស់ប្រទេសលោកខាងលិច ដែលថា កូរ៉េខាងជើង នៅពីក្រោយករណីវាយ
ប្រហារតាមអ៊ីនធឺរណែត ទៅលើក្រុមហ៊ុន Sony ដែលបានផលិត និងបញ្ចាំងខ្សែភាពយន្ដ  រឿង
The Interview ជាខ្សែភាពយន្ដនិយាយអំពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/ recode


Tags: North Korea 3G mobile phone network hacker កូរ៉េ​ខាង​ជើង​ crash ប្រព័ន្ធ 3G ជួបបញ្ហា