CamNews

ទូរស័ព្ទ 

iPhone 6 "ក្លែងក្លាយ" ចាប់ផ្ដើមមានលក់ នៅលើទីផ្សារចិន

បើទោះជា ទើបតែបែកធ្លាយរូបភាព និងកំណែគំរូ mock-up ក្រៅផ្លូវការ ប៉ុន្ដែ នៅលើទីផ្សារ
មួយចំនួន ចាប់ផ្ដើម មានវត្តមាន iPhone 6 ក្លែងក្លាយ។

គេហទំព័រ NowhereElse បានចុះផ្សាយនូវបណ្ដារូបថតច្បាស់ៗ របស់ស្មាតហ្វូន iPhone 6 ក្លែង
​ក្លាយ ដែលមានអេក្រង់ទំហំ 4.7 inch ។ ទូរស័ព្ទក្លែងក្លាយទាំងនេះ មានរូបរាង និងរចនាបទ
មិនខុសអ្វីទៅនឹងរូបភាព និងព័ត៌មានដែលបានលេចធ្លាយក្នុងពេលកន្លងនោះទេ។ ឧបករណ៍
នេះ ប្រហែលជាដំណើរការដោយប្រព័ន្ធ Android និងត្រូវបានបំលែងអ៊ីនធឺរហ្វេស ដូចទៅនឹង
iOS 7 ដែលប្រើប្រាស់ភាសាចិន។

នៅពេលមើលមួយភ្លែត អ្នកប្រាកដជាច្រឡំថា iPhone 6 ក្លែងក្លាយនេះ ជាផលិតផលពិតរបស់
Apple ដោយសារថា ទាំងអ៊ីនធឺរហ្វេស សបវ៉ែរ និងរូបរាងខាងក្រៅ គឺដូចទៅនឹង រូបភាព និង
ទិន្នន័យ ស្ដីអំពី iPhone 6 របស់ Apple ដែលបានបែកធ្លាយកន្លងមក។ ប៉ុន្ដែ នៅពេលអ្នក ពិនិត្យ
មើលដោយយកចិត្តទុកដាក់ អ្នកនឹងបានឃើញថា ផ្នែកខាងក្រៅរបស់វា មានលក្ខណៈគ្រើមៗ
និងមិនស្អាត។

គួររំលឹកថា កាលពី ២ឆ្នាំមុន នៅពេល iPhone 5 ត្រៀមនឹងបង្ហាញខ្លួន គេក៏ចាប់ផ្ដើមឃើញ
ផលិតផលក្លែងក្លាយ បង្ហាញខ្លួន នៅប្រទេសចិន ក្នុងនោះ ក៏មាន GooPhone i5 ។ ជាងនេះ
ក្រុមហ៊ុនផលិត GooPhone i5 ថែមទាំងមានបំណងប្ដឹង Apple ប្រសិនបញ្ចេញ iPhone 5 មាន
រូបរាង ដូចផលិតផល “ក្លែងក្លាយ” ដែលបានចុះឈ្មោះពេញច្បាប់ នៅចិន។ ប៉ុន្ដែ ដល់ពេល
Apple បញ្ចេញ iPhone 5 អេក្រង់ធំ 4 inch ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ទើប ក្រុមហ៊ុន
GooPhone ស្ងាត់មាត់៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NowhereElse/Tech


Tags: iPhone 6 mock-up China GooPhone i5