ក្រៅពីការហែលទឹក ងួតចំហាយទឹកក្តៅ ហាត់ប្រាណនៅពេល ព្រឹកព្រលឹម ឬមុនពេលចូលដេក នូវកាយវិការដូចខាងក្រោម ដែលសំដៅ ធ្វើអោយសាច់ដុំពោះរឹងល្អ បំបាត់ចោលខ្លះនូ វស្រទាប់ខ្លាញ់ក្រោមស្បែកពោះ។
កន្លែងហាត់ត្រូវរាបស្មើ ស្រឡះស្អាត អាចដេកបាន ឬ អង្គុយបាន ល្អបំផុតគឺហាត់នៅលើទីធ្លា។
- ធ្វើឲ្យបាន១០ដងនូវកាយវិការដូចខាងក្រោម៖
១. ដេកផ្ងារ សណ្តូកជើងឲ្យត្រង់ ដៃលើកត្រង់ទៅលើតាមបណ្តោយខ្លួន
២. ដៃទាំងពីរលើកបន្តិចៗ ឲ្យផុតពីដី រហូតមកដល់ទន្ទឹមមុខ ឯខ្លូនក៏បង្ហើបមកបន្តិចៗ ដែរ
៣.បង្ហើបខ្លូនបន្តិចម្តងៗ រហូតដល់អង្គុយបាន
៤.ឱនក្រាបចុះផតពោះ ដៃទាំងពីរឈោងអោយប៉ះចុងមេជើង
- ធ្វើឲ្យបាន២០ដងនូវលំហាត់នីមួយៗខាងក្រោមនេះ៖
១.ដេកត្រង់ ផ្ងារដៃ និងដាក់អោយស្របខ្លូន ជើងសណ្តូកត្រង់
២. ជើងមួយដាក់ឲ្យស្ងៀម ជើងមួយទៀតលើកផុតពីដីប្រហែល៤០ សង់ទីមែត្រ។ ធ្វើដូច្នេះអោយបាន១០ដង
៣.អង្គុយជើងឡើងបន្តិចអោយពោះ និងភ្លៅកែងគ្នា លើកជើងធាក់ក្នុងលំហអាកាស អោយក្លាយជារង្វង់តូច (លើកខ្ពស់ត្រឹមជង្គង់)
- ធ្វើអោយបាន១០ដងនូវរាល់កាយវិការដូចខាងក្រោម៖
១.ឈរកន្ធែកជើងអោយចុះជាបណ្តើរៗ ដៃស្តាំត្រូវចាប់មេជើងស្តាំ ដៃឆ្វេងត្រូវលាតត្រង់ទៅក្រោយ រួចត្រលប់មកស្ថាន ភាពដើមវិញ។
បន្ទាប់អោយចុះបន្តិចទៅវិញ ដៃឆ្វេងចាប់មេជើងឆ្វេង ដៃស្តាំលាតត្រង់ទៅក្រោយ។
២.ឈរកន្ធែកជើងទាំងពីរដែលលាតត្រង់ទៅខាង។ ក្បាលផ្អៀងបន្តិច មកខាងឆ្វេងហើយដៃឆ្វេង ដាក់អោយចុះដល់ក្បាលជង្គង់ ឯដៃស្តាំបោះរំលង ក្បាលជង្គង់ឆ្វេងដែរ។ រួចហើយធ្វើផ្ទុយមកវិញ។
៣. ឈរត្រង់ខ្លួន ជើងកន្ធែកចេញអោនទៅមុខហើយដៃលាតត្រង់ទៅ មុខដែរ។
៤.ឈរត្រង់ខ្លួន ដៃទាំងពីរទប់ខ្លួននឹងតួកៅអីផ្អែកឈានជើងស្តាំឡើង ហើយជើងឆ្វេងលាត អោយអស់ទៅក្រោយត្រឡប់ មកទីតាំងដើមវិញ ហើយឈានជើងឆ្វេងឡើង ជើងស្តាំលាតអោយ អស់ទៅក្រោយម្តង៕