Nokia ដែលបច្ចុប្បន្ន គឺជាក្រុមហ៊ុនកូនរបស់ Microsoft ជិតនឹងបញ្ចេញស្រឡាយស្មាតហ្វូន Lumia
ថ្មី ដែលមានសមត្ថភាពខ្ពស់ ក្នុងការថតរូបម្ចាស់របស់វា។
ក្រោយពី Nokia បានទៅលើ Microsoft បណ្ដាស្មាតហ្វូនដំបូងត្រូវបានបង្ហាញខ្លួនក្នុងទីផ្សារ ហើយ ផលិតផលនឹងត្រូវបានផ្ដោតសំខាន់ទៅលើ សមត្ថភាពថតរូប នៃកាមេរ៉ាមុខ តម្រូវទៅលើការ
ពេញនិយមកាន់តែខ្លាំង អំពីចំណូលចិត្តថតរូបខ្លួនឯង។
ម៉ូដែលស្មាតហ្វូនដែលមានឈ្មោះកូដថា Nokia Superman នេះ ត្រូវបានបំពាក់សេនសឺរកាមេរ៉ា
មុខ ដល់ទៅ megapixel (ខ្ពស់បំផុតក្នុងស្រឡាយ Lumia នាពេលបច្ចុប្បន្នរបស់ Nokia) រួមនឹងមុខ
ងារថតរូបដែលមានគុណភាពខ្ពស់ ជាច្រើនទៀត។ គេអាចជឿបានថា ទូរស័ព្ទឆ្លាតវៃនេះនឹងត្រូវ
បានផលិតឡើងដើម្បីប្រជែងជាមួយ HTC One (M8) មានកាមេរ៉ាមុខ 5 megapixel ដែលទើប
ត្រូវបាន HTC បញ្ចេញលក់ក្នុងទីផ្សារ។
ក្រៅពីនេះ ប្រភពព័ត៌មានក៏បានឱ្យដឹងថា Nokia Superman នឹងមានអេក្រង់ 4,7 inch ហើយនឹង
បង្ហាញខ្លួន នៅចុងឆ្នាំនេះ។ Microsoft ក៏កំពុងតែអភិវឌ្ឍនូវកំណែ Windows Phone 8.1 ចំនួន ២
ក្នុងឆ្នាំនេះ ដោយដើរជាមួយកំណែនិមួយៗ គឺឧបករណ៍ថ្មីស្រឡាង ១ប្រភេទ។ តាមគម្រោង កំណែ
បន្ទាន់សម័យដំបូង របស់ Windows Phone 8.1 នឹងត្រូវដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកក្កដា ចំណែក
កំណែបន្ទាន់សម័យបន្ទាប់ នឹងចេញផ្សាយនៅក្នុងខែវិច្ឆិកា ដែលពេលនោះ ក៏អាចជាអំឡុងពេល
Nokia Superman បង្ហាញខ្លួន។
"Nokia Superman" អាចនឹងលែងមានឈ្មោះ Nokia
ប៉ុន្ដែ គួរឱ្យស្ដាយ មកដល់ពេលនេះ ព័ត៌មាននានារបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើប
ឱ្យដឹងនៅឡើយ ហើយគេក៏មិនប្រាកដថា ទូរស័ព្ទនេះនឹងនៅមានឈ្មោះ Nokia ដែរឬអត់នោះទេ
ព្រោះថា Microsoft ហាក់កំពុងផ្លាស់ប្ដូរបន្ដិចម្ដងៗ និងកសាងម៉ាកថ្មីសម្រាប់អនាគត៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena