CamNews

ទូរស័ព្ទ 

លេចរូបភាពស្មាតហ្វូនតម្លៃទាប អេក្រង់ ៤អ៊ិន្ឈ៍ របស់ម៉ៃក្រូសប

យោងតាមព័ត៌មានថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនម៉ៃក្រូសប កំពុងតែអភិវឌ្ឍស្មាតហ្វូនតម្លៃទាបថ្មីចុង
ក្រោយរបស់ខ្លួន ដែលស្ថិតក្នុងត្រកូល Lumia មានឈ្មោះកូដថា RM-1069 និងមានឈ្មោះពាណិជ្ជ
កម្មថា Lumia 330 ។ 

ប្រភពព័ត៌មាននានាបង្ហើបឱ្យដឹងថា Microsoft Lumia 330 អាចនឹងត្រូវបានដាក់លក់ក្នុងទីផ្សារ
ចាប់ពីដើមឆ្នាំ ២០១៥។ យោងតាមព័ត៌មានបែកធ្លាយ ស្មាតហ្វូនតម្លៃទាបនេះ មានរចនារូបរាង
ប្រហាក់ប្រហែលនឹងទូរស័ព្ទឆ្លាតវៃ Nokia X ដែលបានបង្ហាញខ្លួនក្នុងទីផ្សារ កាលពីឆ្នាំទៅ។

Lumia 330 មានទំហំ ១១៨,១ x ៦៤,៧មិល្លីម៉ែត្រ និងមានច្រើនពណ៌សម្រាប់ជ្រើសរើស។ អំពី
បច្ចេកទេស Lumia 330 មានអេក្រង់ ៤អ៊ិន្ឈ៍ រីសូលូសឹន ៨០០ x ៨០០pixel ។ ក្រៅពីនេះ ព័ត៌មាន
ស្ដីអំពីផ្នែករឹង ដូចជា SoC , RAM , អង្គចងចាំ ឬកាមេរ៉ាជាដើម មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹង
នៅឡើយ។

ស្មាត​ហ្វូន​ថ្មី​របស់ ម៉ៃក្រូសប លែង​មាន​ឈ្មោះ Nokia ទៀត​ហើយ

គេហទំព័រទូរស័ព្ទនានា យល់ថា Lumia 330 នឹងធ្វើឱ្យមានការចាប់អារម្មណ៍ថ្មី និងការយល់ឃើញ
ថ្មី ក្នុងចំណោមស្មាតហ្វូនតម្លៃទាប នៅក្នុងទីផ្សារ ប្រសិនវាមានតម្លៃទាបជាងចាប់ពី ១៥ ដល់
២០%  ធៀបនឹងស្មាតហ្វូនដទៃដែលមានគ្រឿងម៉ាស៊ីន និងអេក្រង់ប្រហាក់ប្រហែលគ្នា។

បណ្ដាព័ត៌មានដែលទាក់ទិននឹងស្មាតហ្វូនតម្លៃទាបនេះ យើងខ្ញុំនឹងចុះផ្សាយជាបន្តបន្ទាប់ នៅ
ពេលក្រោយ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmdome


Tags: Lumia 330 RM-1069 ទូរស័ព្ទតម្លៃទាប 4-inch phone lumia 330 Microsoft Microsoft Lumia 330