CamNews

យល់ដឹង 

រកឃើញដងទន្លេដែលសំបូរមច្ឆាច្រើន និងប្លែកៗ


ម៉ិចស៊ិកូ៖ តាមការអោយដឹង ពីក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្ដបរិស្ថាន នៃសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ បានអោយដឹងថា ដងទន្លេមួយដែលហូរកាត់ពី សហរដ្ឋអាមេរិកឆ្ពោះ
ទៅកាន់​ ប្រទេស Mexico គឺជាទន្លេដែលសម្បូរទៅដោយមច្ឆាដ៏ច្រើនសម្បូរបែប និងចំរុះ
គ្រប់ប្រភេទទាំងអស់ទៀតផង។


តាមការអោយដឹងពីលោក Peter Gambu សាស្ត្រាចារ្យស្រាវជា្រវបរិស្ថាននៃសាលកវិទ្យា
ល័យ Cornell អាមេរិក បានអោយដឹងថា ដងទន្លេដែលសម្បូរត្រីគ្រប់ប្រភេទនោះ គឺមាន
ឈ្មោះថា Rio Chama ដែលមានទីប្រជុំត្រង់ចំណុចមួយស្ថិតនៅតំបន់ Gambusia Quadru-
ncus ប្រទេសម៉ិចស៊ិកូ។



តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ បានអោយដឹងថា ទន្លេនេះគឺហូរកាត់ប្រទេសម៉ិចស៊ិកូ
ប្រហែលជា ២៩៧ គីឡូម៉ែត្រ ហើយក៏ជាទន្លេដែលសម្បូរទៅដោយជីវសាស្រ្ដចំរុះ ដែលមិន
ត្រឹមតែមានមច្ឆារាប់រយតោនទេ តែវាក៏ផ្ដល់ជីជាតិ និងទឹកដ៏ច្រើនមហិមាសម្រាប់ដំណាំប្រជា
ពលរដ្ឋផងដែរ៕

ដោយ៖ រក្សា
ប្រភព៖ research


Tags: lifestye knowdement river alot of fish usa