CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រោយផ្ទុះដំណឹងពីការ Hack សារជាសម្លេងរបស់ WhatsApp អ្នកជំនាញណែនាំពីវិធីការពារគណនីរបស់អ្នក

អ្នកជំនាញផ្នែកសុវត្ថិភាព បាននិងកំពុងក្រើនរំលឹកដល់អ្នកប្រើប្រាស់កម្មវិធី WhatsApp ពីការគម្រាមកំហែង Hack ដ៏មានសក្ដានុពល ដែលអាចបើកចំហឱ្យគណនីមួយ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ ដោយ Hacker។

យោងតាមព័ត៌មានបង្ហោះ នៅលើគេហទំព័រមួយ ក្រុមអ្នកស្រាវជ្រាវ នៅឯក្រុមហ៊ុន Sophos បានបរិយាយលម្អិតពីភាពងាយរងគ្រោះ ដែលអាចធ្វើឱ្យសារ និងការចូលទៅប្រើប្រាស់គណនី លែងអាចដំណើរការបាន។ ការ Hack  អាចធ្វើបានដោយជោគជ័យ ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន គ្មានទំនោចិត្ដប្ដូរ Default Setting និង PINs ដើម្បីការពារសារជាសម្លេងរបស់ពួកគេទេនោះ។

ដើម្បីអាច Hack ចូលបាន ជាដំបូង Hackers បញ្ឆោតឱ្យអ្នកប្រើប្រាស់ WhatsApp ចុះឈ្មោះដោយលេខទូរសព្ទចូលទៅក្នុងឧបករណ៍របស់ពួកគេ។  ខណៈដំណើរការនេះ ជាធម្មតាស្នើឱ្យអ្នកប្រើប្រាស់បញ្ចូលនូវលេខកូដចូលដំណើរការ ដែលផ្ញើតាមរយៈលេខទូរសព្ទនោះ ពួក Hackers ក៏ឆ្លៀត Hack ចូល នៅពេលដែលអ្នកប្រើប្រាស់ មិនបានចាប់ថ្នាក់ឃើញ ជាពិសេសនៅពេលយប់។

បន្ទាប់មកទៀត WhatsApp នឹងខលសួរ តាមរយៈសារដោយស្វ័យប្រវត្ដិដើម្បីសួររកលេខកូដចូលដំណើរការ។ ប្រសិនបើជនរងគ្រោះ មិនបានអានសារទេ ពួកគេទំនងជាមិនលើកទូរសព្ទទេ មានន័យថា ពួកគេទុកវាឱ្យនៅជាសារជាសម្លេង។


នេះហើយជាចំណុច ដែលលេខសម្ងាត់(Password) របស់សារជាសម្លេង ដែលមិនបានការពារ លោតចូល។ បណ្ដាញទូរសព្ទមួយចំនួន ផ្ដល់នូវលេខទូរសព្ទតាមប្រភេទ(ឧ៖៤៤៤៤)  ដែលអ្នកប្រើប្រាស់អាចវាយបញ្ចួលដើម្បីអានសារជាសម្លេងរបស់ពួកគេ។ ដោយសារតែលេខសម្ងាត់លំនាំដើម(default passwords) ជាធម្មតាតែងមាន ៤ខ្ទង់ដូចជា 0000 ឬ 1234(ដែលអាចងាយនឹងរកឃើញតាមអនឡាញ) ទើបធ្វើឱ្យពួក Hacker ងាយស្រួលទទួលបានលេខសម្ងាត់ ដែលផ្ញើតាម WhatsApp។

ចាប់ពីទទួលបានលេខកូដ Hacker អាចប្រើប្រាស់លេខកូដនេះ ដើម្បីចុះឈ្មោះចូលដំណើរការ គណនី WhatsApp នៅក្នុងទូរសព្ទរបស់ពួកគេ និងអាចផ្ញើ និងទទួលសារពីគណនីនេះ។ ប្រសិនបើពួក Hacker ជ្រើសរើសប្រើ two-step verification អ្នកប្រើប្រាស់នឹងមិនអាច ទាញយកលេខទូរសព្ទរបស់ខ្លួនមកវិញដើម្បីប្រើប្រាស់ជាមួយ WhatsApp បាននោះទេ។


ពិតមែនហើយ  វាមាននូវវិធីសាមញ្ញមួយចំនួនដើម្បីការពារគណនី WhatsApp របស់អ្នក ដោយការចាប់ផ្ដើមកំណត់ PIN រឹងមាំសម្រាប់ Inbox សារជាសម្លេងរបស់អ្នក(មិនត្រូវប្រើថ្ងៃខែឆ្នាំកំណើតរបស់អ្នក ធ្វើជាលេខសម្ងាត់ឡើយ)។ អ្នកគួរតែ កំណត់យកឧបករណ៍ two-step verification របស់ WhatsApp ដើម្បីការពារ ការវាយប្រហារពីពួក Hacker (Head to Settings > Account > Two-step verification > Enable) ៕  


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ trustedreviews


Tags: Mekongnet