CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ៖ វាយគ្នាក្នុងពិធីមង្គលការ រហូតដល់ស្លាប់

 
អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលី​មែល កាលពីថ្ងៃទី ០៧ តុលា ម្សិលមិញនេះ
ថា បុរសវ័យចំណាស់ម្នាក់ ត្រូវបានបាត់បង់ជីវិត ក្រោយពេលវាយតប់គ្នា ក្នុងហាងមួយ
ខណៈដែលបុរសនោះ បានចូលរួមក្នុងពិធីមង្គលការក្មួយស្រី។



ហេតុការណ៍ដ៏អាក្រក់មួយនេះ ត្រូវបានកើតឡើងកាលវេលាម៉ោង ២:០០នាទី រំលងអាធ្រាត
ចូលថ្ងៃទី ០៧​ តុលា នៅក្នុងសណ្ឋាគារ Sheraton Mission Hill ក្នុងទីក្រុង Philadelphia សហ
រដ្ឋអាមេរិក ខណៈដែលជម្លោះមួយនេះ កើតឡើងដោយសារការស្រវឹងជោគជាំពេក។

គួរបញ្ចាក់ផងដែរថា បុរសដែលជាជនរងគ្រោះ គឺមានអាយុ ៥៧ឆ្នំា ត្រូវជាពូបង្កើតខាងកូន
ក្រមុំតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រភពខាងលើ មិនបានប្រាប់ឈ្មោះបុរសដែល
ស្លាប់នោះដែរ។



តាមការអោយដឹងពីក្រុមប៉ូលីស ដែលបានចុះទៅដល់កន្លែងកើតហេតុ បាននិយាយថា
បុរសមានវ័យ ៥៧​ឆ្នាំនោះ គឺបានស្លាប់ក្នុងមន្ទីរពេទ្យមួយ ក្រោយពេលការវាយតប់គ្នា បាន
ប៉ុន្មានម៉ោង។​ អ្វីដែលអាចអោយបុរសនោះ ឈានការបាត់បង់ជីវិតបែបនេះ  គឺបុរសនេះ គឺ
ជាមនុស្សមានជម្ងឺបេះដូងផងដែរ។ នេះជាវីដេអូក្លីប នៃការវាយតប់គ្នាក្នុងមង្គលការ សូមចុច
ដើម្បើមើល៕

 

ដោយ៖ សីហា
ប្រភព៖ dailymail


Tags: news man died usa