ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំរសារព័ត៌មានបរទេស ដេលីម៉ែល ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា ណាសា (Nasa) ក៏កំពុងផលិតសំ
លៀកបំពាក់អវកាសដែលមានសម្ថភាពខ្ពស់ជាងមុន។
លើសពីនេះទៅទៀត របាយការណ៍ដដែលបន្ថែមថា NASA បានបង្ហាញឲ្យសាធារណៈជនទូ
ទៅ បានឃើញនូវសំលៀកបំពាក់ថ្មីមួយប្រភេទទៀត សម្រាប់អវកាសយានិករបស់ខ្លួនដែល
ឯកសណ្ជានថ្មីនេះ មានសណ្ឋានស្រដៀងគ្នាទៅនឹងរូបភាពសំលៀកបំពាក់ របស់តួអង្គ Buz
z Lightyear នៅក្នុងខ្សែភាពយន្តគំនូរជីវចលរឿង Toy Story អឹញ្ចឹងដែរ។
សំលៀកបំពាក់អស្ចារ្យមួយនេះ គឺមានឈ្មោះថាZ-1 ដែលមានលក្ខណៈសម្បត្តិពិសេសៗជា
ច្រើន។ វាគឺមិនត្រឹមតែអាចជួយឲ្យអាវកាសយានិក មានភាពងាយស្រួល ក្នុងការធ្វើចលនា
ទៅតាមកាយវិការ របស់ខ្លួនជាងសំលៀកបំពាក់ពីមុនប៉ុណ្ណោះទេ តែថែមទាំងផ្តល់ភាពធន់
ស្វិត ដែលអាចរក្សាបានសីតុណ្ហភាពល្អជាងមុនទៀតផង។