-ជាមួយពាណិជ្ជនាមថ្មី ក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេទី២ នៅប្រទេសកម្ពុជា
ជាមួយអតិថិជនជាង ៥លាននាក់
ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ ២០១៣ ៖ ក្រុមហ៊ុន Axiata Group Berhad (Axiata) ដែលជាក្រុម
ហ៊ុនទូរគមនាគមន៍ធំជាងគេមួយនៅអាស៊ី បានប្រកាសជាផ្លូវការក្នុងថ្ងៃនេះថា ការរួមបញ្ចូលគ្នា
តែមួយរវាងក្រុមហ៊ុន Hello Axiata Company Limited (“Hello”) និងក្រុមហ៊ុន Latelz Company
Limited (“Smart Mobile”) បានប្រព្រឹត្តិទៅចប់ជាស្ថាពរ និងធ្វើប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន
តែមួយ ក្រោមឈ្មោះជាផ្លូវការ Latelz Company Limited ។
លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា “ការរួមបញ្ចូលគ្នាតែមួយរវាងក្រុមហ៊ុនទាំងពីរនេះ
នឹងធ្វើឲ្យយើងកាន់តែខ្លាំងជាងមុន។ ការរួមបញ្ចូលគ្នានេះ បាននាំមកជាមួយដូចជា ភាពខ្លាំង
និងតម្លាភាពរបស់ Axiata Group សំរាប់អតិថិជនទាំងពីរ Hello និង Smart Mobile រួមមានទ្រព្យ
និងធនធានយ៉ាងសម្បើម ព្រមទាំងបណ្តាញសេវាគ្របដណ្តប់ដ៏ធំទូលាយ”។
លោកបាននិយាយថា ប៉ុន្មានខែទៀតបន្ទាប់ពីការរួមបញ្ចូលគ្នារួចជាស្រេចនេះ ក្រុមហ៊ុនរំពឹងថា
ប្រតិបត្តិការទាំងអស់ និងការរួមបញ្ចូលគ្នាបណ្តាញតែមួយរបស់ក្រុមហ៊ុននឹងរួចរាល់ជាស្ថាពរ។ ហើយនៅពេលដែលយើងបានបញ្ចប់ពេញលេញ នោះបណ្តាញរួមបញ្ចូលគ្នានឹងមានសេវាគ្រប
ដណ្តប់ផ្តល់ជូនទៅដល់ ៩៧% នៃចំនួនប្រជាជនកម្ពុជាសរុប។
ពាណិជ្ជនាមដែលមានឈ្មោះពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុនគឺ “Smart” ដែលបានបង្ហាញជាសាធា-
រណៈចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការអះអាងជាថ្មីនៃការតាំងចិត្តដើម្បីបម្រើអតិថិជនជាង ៥
លាននាក់ ទូទាំងប្រទេសក្រោយពីការរួមបញ្ចូលគ្នា។
លោកបានបន្ថែមទៀតថា បើទោះជាការផ្តោតសំខាន់របស់ Smart ស្ថិតទៅលើផ្នែកយុវវ័យ និង
អ្នកប្រើប្រាស់ទិន្នន័យអ៊ីនធឺណេតយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែមានគំរោង ដើម្បីពង្រីកផ្នែក
រួមនៃសាជីវកម្មសំខាន់ឲ្យបានស្មើគ្នាផងដែរ។
សេវាកម្ម និងកម្មវិធីពិសេសៗទាំងអស់ នឹងដំណើរការដូចគ្នាតែមួយ មានន័យថា ក្នុងចំណោម
គំរោងទាំងអស់ អតិថិជនយើងនឹងរីករាយជាមួយការផ្តល់ជូនដ៏ទាក់ទាញដូចជា ការហៅចេញ
និងគម្រោងប្រើប្រាស់ទិន្នន័យអ៊ីនធឺណេត ការបន្តនៃការប្រើប្រាស់សេវាកម្មបន្ថែម ឲ្យបានកាន់
តែទូលំទូលាយ និងផលិតផលច្នៃប្រឌិតថ្មីៗជាច្រើនទៀត។
អតិថិជនរបស់យើង នឹងទទួលបានអត្ថប្រយោជន៍ ដែលយើងផ្តល់ជូនរួមមាន ការហៅចេញជា
សំលេងជាមួយតំលៃដ៏ប្រសើរ អ៊ីនធឺណេត ផលិតផល និងសេវាកម្មដ៏ល្អជាច្រើនទៀត។ អ្វីដែល
សំខាន់នោះ គឺពួកយើងបានតម្រង់ទិស ដើម្បីឈានទៅកាន់ៅភាពនាំមុខគេ ព្រមជាមួយនឹងការ
ផ្តោតសំខាន់ទៅលើអតិថិជន រួមជាមួយនឹងការផ្តល់ជូននូវបច្ចេកវិទ្យាទំនើបថ្មីៗ សំរាប់អតិថិជន
យើងទាំងអស់គ្នា ក៏ដូចជាការនាំមកជូននូវគុណតំលៃ និងលទ្ធផលល្អទៅដល់ម្ចាស់ហ៊ុនរបស់
យើងផងដែរ។
ទោះបីជាឈ្មោះពាណិជ្ជកម្មត្រូវបានក្លាយជា ក្រុមហ៊ុនតែមួយជាផ្លូវការក៏ដោយ លោក ថូម៉ាស
បានអះអាងសារជាថ្មីដោយ ក្រុមហ៊ុនសន្យាដល់អតិថិជនទាំងអស់ថា ដំណើរការនេះនឹងប្រព្រឹត្តិ
ទៅដោយរលូន ហើយអតិថិជន Hello និង Smart Mobile នឹងមិនមានការផ្លាស់ប្តូរស៊ីមកាតឡើយ។ នេះគឺជាការធានារបស់យើងជារៀងរហូតមក ហើយពួកយើងនឹងរក្សាទុកសំដីរបស់យើងជានិច្ច។
បន្ថែមពីលើនេះទៀត លោកបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ ២០១៣ នេះតទៅ
ការហៅចេញ រឺចូល រវាង Hello និង Smart នឹងគិតក្នុងអត្រាការហៅចេញចូលក្នុងប្រព័ន្ធតែមួយ ហើយគ្រប់កាតកោសទាំងអស់នឹងប្រើប្រាស់បានដូចគ្នា។ មានន័យថា កាតកោសទាំងរបស់
Hello និង Smart អាចប្រើប្រាស់បានដូចគ្នា ដើម្បីបញ្ចូលលុយប្រព័ន្ធទាំងពីរ៕
ដោយ៖ សិលា
ប្រភព៖ Smart