នៅថ្ងៃទី ១៤វិច្ឆិកាខាងមុខ ព្រះចន្ទនឹងហោះមកក្បែរផែនដីបំផុតរាប់ចាប់តាំងពីខែមករាឆ្នាំ ១៩៤៨។
នេះគឹជាលើកទីមួយដែលព្រះចន្ទបានហោះមកក្បែរផែនដីបំផុតក្នុងសតវត្សរ៍ទី ២១នេះ។
Supermoon នៅ Settle
លើកនេះ ព្រះចន្ទនឹងធំជាង ១៤% និងភ្លឺជាង ៣០% បើធៀបនឹងព្រះចន្ទពេញបូណ៌មីធម្មតា។ បើ
សឹនជារំលងចោលឱកាសនេះ លោកអ្នកនឹងត្រូវរង់ចាំដល់ឆ្នាំ ២០៣៤ ទើបអាចមានឱកាសបែប
នេះម្ដងទៀត។ ព្រះចន្ទនឹងមូលបំផុត និងភ្លឺបំផុត នៅវេលាម៉ោង ៨និង៥២នាទីព្រឹក នៃថ្ងៃទី ១៤
វិច្ឆិកាតាមពេលវេលានៅភាគខាងកើតអាមេរិក ពោលគឺប្រហែលម៉ោង ២០និង៥២នាទី ថ្ងៃទី ១៤
វិច្ឆិកា ម៉ោងនៅកម្ពុជា។
យោងតាមការបកស្រាយរបស់ NASA ដោយសារតែគន្លងគោចររបស់ព្រះចន្ទ មានរាងដូចពង
ក្រពើ ដូច្នេះ វាតែងតែមានពេលណាមួយនោះ វាហោះមកក្បែរផែនដីបំផុត ហើយមានពេលខ្លះវា
នឹងហោះទៅឆ្ងាយពីផែនដីបំផុត។
នៅពេលព្រះអាទិត្យ ព្រះចន្ទ និងផែនដីតម្រៀបគ្នាជាជួរ វានឹងបង្កើតបានជាបាតុភូត syzygy។
បាតុភូតនេះកើតឡើងនៅពេលព្រះចន្ទកំពុងស្ថិតនៅជិតផែនដីបំផុត ទើបគេឃើញព្រះចន្ទមាន
រូបរាងធំជាងធម្មតា។
ព្រះចន្ទពេញវង់ធំបំផុតនៅ Newyork
បាតុភូតព្រះចន្ទធំបំផុតនេះមិនមែនជារឿងកម្រនោះទេ។ ក្នុងឆ្នាំនេះ បាតុភូតនេះកើតឡើងដល់
ទៅ៣ដង។ លើកដំបូងកើតឡើងនៅថ្ងៃទី ១៦តុលាកន្លងទៅ ហើយលើកទី២ កើតឡើងនៅក្នុង
ខែ១១នេះ និងលើកទី៣ គឺនៅថ្ងៃទី ១៤ធ្នូខាងមុខ។
ប៉ុន្តែ នៅថ្ងៃទី ១៤វិច្ឆិកាខាងមុខ ព្រះចន្ទពេញបូណ៌មីនឹងស្ថិតនៅក្បែរផែនដីបំផុតក្នុងរយៈពេល២
ម៉ោង ទើបវាមានពន្លឺភ្លឺបំផុតក្នុងរយៈពេល៧០ឆ្នាំមកនេះ។
NASA បានឱ្យដឹងថា “ព្រះចន្ទពេញបូណ៌មី ថ្ងៃទី ១៤វិច្ឆិកា មិនត្រឹមតែជាព្រះចន្ទនៅក្បែរផែនដី
បំផុតក្នុងឆ្នាំ ២០១៦នោះទេ តែវាក្នុងសតវត្សរ៍ទី២១នេះផងដែរ។ ព្រះចន្ទពេញបូណ៌មីបែបនេះនឹង
មិនបង្ហាញខ្លួន រហូតដល់ថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ ២០៣៤”។
ព្រះចន្ទពេញវង់ធំបំផុតនៅ Manhattan
បើសិនលោកអ្នក មានបំណងគយគន់ព្រះចន្ទពេញបូណ៌មីធំជាងគេនៅថ្ងៃទី ១៤វិច្ឆិកាខាងមុខ សូម
អញ្ជើញទៅរកតំបន់ឆ្ងាយពីទីក្រុង ពោលគឺរកតំបន់ងងឹត បែបនេះទើបលោកអ្នកនឹងអាចគយគន់
បានច្បាស់បំផុត។
ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN