CamNews

ទូរស័ព្ទ 

ស្មាតហ្វូនបីអេក្រង់ដែលអាចបត់ចូលគ្នា របស់អ្នករចនារូបភាព Chesky Wong អាចនឹងក្លាយជាការពិត

អ្នករចនារូបភាព ជនជាតិជប៉ុនម្នាក់ឈ្មោះ Chesky Wong បានស្រមៃឃើញ និងរចនាឡើងនូវ
ស្មាតហ្វូនបត់ដ៏គួរឱ្យចាប់អារម្មណ៍នេះ។

Concept របស់ Chesky Wong ត្រូវបានគេយល់ថា មិនមានការលំបាកច្រើនក្នុងការបង្កើត នោះ
ទេ ពិសេសគឺស្មាតហ្វូនបច្ចុប្បន្ន កាន់តែមានរូបរាងស្ដើង។

នៅពេលបត់ចូលគ្នា ឧបករណ៍នេះនឹងក្លាយជាស្មាតហ្វូនដែលមានអេក្រង់ស្ទើរតែមិនមានគែម
និងមិនមានប៊ូតុង Home ។

នៅពេលលាវាចេញ វានឹងក្លាយជាកុំព្យូទ័រថេប្លេត ដែលមានអេក្រង់ទំហំ 10 inch។

ឧបករណ៍នេះ អាចប្រើបានជាមួយប៊ិច និងក្ដារចុចដោយឡែក។

គំនិតខាងលើនេះ ស្រដៀងទៅនឹងពាក្យចចាមអារ៉ាមស្ដីអំពីស្មាតហ្វូនបត់របស់ Samsung។
ព័ត៌មានពី Bloomberg បានឱ្យដឹងថា Samsung នឹងបង្ហាញអំពីស្មាតហ្វូនចំនួនពីរម៉ូដែល ដែល
ប្រើអេក្រង់ OLED កោង នៅក្នុងពិព័រណ៍ MWC នៅអេស្ប៉ាញ ក្នុងខែកុម្ភៈ ឆ្នាំ ២០១៧។ ម៉ូដែល
មួយអាចបត់ជាពីរ ខណៈដែលម៉ូដែលមួយទៀត មានអេក្រង់ 5 inch តែអាចពង្រីកទៅជា
កុំព្យូទ័រថេប្លេតទំហំ 8 inch៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ concept-phones


Tags: Chesky Wong ស្មាហ្វូន​ដែលបត់បាន ស្មាតហ្វូន​បីអេក្រង់