នេះគឺជាលើកដំបូងហើយដែលជនល្មើសម្នាក់ត្រូវបានសម្លាប់ដោយរ៉ូបូត នៅក្នុង “សមរភូមិ”។
ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារទៅលើកងកម្លាំងនគរបាលនៅ Dallas អាមេរិក កាលពីម្សិល
មិញ ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកដោយរ៉ូបូត។ ក្នុងសន្និសីទកាសែតផ្លូវការអំពីករណី
បាញ់ប្រហារខាងលើ លោក David Brown មេបញ្ជាការនគរបាលនៅ Dallas ថ្លែងថា រ៉ូបូតត្រូវ
បានបញ្ជូនទៅកន្លែងកើតហេតុ បន្ទាប់ពីការចរចាជាមួយជនល្មើស មិនបានសម្រេច។
រ៉ូបូតដែលតែងតែត្រូវបានទាហានអាមេរិកប្រើក្នុងសមរភូមិ
លោក David Brown បន្តថា “យើងខ្ញុំ មិនមានជម្រើសអ្វីផ្សេង ក្រៅតែពីប្រើប្រាស់រ៉ូបូតដើម្បីបំផ្ទុះ
គ្រាប់បែកនៅកន្លែងដែលជនល្មើសកំពុងលាក់ខ្លួន”។ ជនល្មើសត្រូវបានសម្លាប់ បន្ទាប់ពីការបំផ្ទុះ
គ្រាប់បែករបស់រ៉ូបូត។
នៅក្នុងសេចក្ដីប្រកាសមុននេះ ចៅហ្វាយក្រុង Dallas បានឱ្យដឹងថា មានតែជនល្មើសម្នាក់គត់
ដែលត្រូវបានសម្លាប់ដោយរ៉ូបូត។
រ៉ូបូតដែលត្រូវបានប្រើប្រាស់ក្នុងការសម្លាប់ជនល្មើសនេះ ក៏ត្រូវបាននគរបាល និងទាហាន
អាមេរិក ប្រើសម្រាប់គោលដៅផ្សេងៗគ្នា អាស្រ័យទៅលើមុខសញ្ញា និងភាពចាំបាច់នៃបញ្ហា។
ឧទាហរណ៍ដូចជា ករណីនគរបាល San Jose បានប្រើរ៉ូបូត បញ្ជូននំភីហ្ស៊ា និងទូរស័ព្ទទៅឱ្យ
បុរសម្នាក់ ដើម្បីបញ្ចុះបញ្ចូលគាត់កុំឱ្យធ្វើអត្តឃាតជាដើម។ ប៉ុន្តែ ក្រៅពីនេះ រ៉ូបូតនេះ ត្រូវបាន
គេប្រើដូចជាអាវុធទំនើប។
រូបភាពរ៉ូបូតដែលត្រូវប្រើប្រាស់ដើម្បីបញ្ជូននំភីហ្ស៊ា និងទូរស័ព្ទទៅឱ្យបុរស
ដែលកំពុងមានបំណងសម្លាប់ខ្លួន
មិនដូចរ៉ូបូតដែលត្រូវបានបំពាក់បច្ចេកវិទ្យាឆ្លាតវៃនោះទេ រ៉ូបូតដែលនគរបាលប្រើប្រាស់ក្នុង
ករណីបំផ្ទុះគ្រាប់បែកខាងលើ គឺជារ៉ូបូតដែលមនុស្សអាចបញ្ជាបានទាំងស្រុង។ ក្រៅពីការទម្លាក់
គ្រាប់បែកដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងសង្គ្រាម នេះគឺជាករណីទីមួយហើយដែល
រ៉ូបូតត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ជនល្មើសនៅក្នុងសមរភូមិ។
ប្រែសម្រួល ៖ បុត្រា