CamNews

រថយន្ត 

Infiniti LE 2014 ល្អជាងការរំពឹងទុក

 
អាមេរិក៖ រថយន្ដ Infiniti LE ជាផលិតផលកែច្នៃចុងក្រោយ ថ្មីមួយទៀតរបស់ក្រុមហ៊ុនរថ
យន្ដរបស់សហរដ្ឋអាមេរិក ដែលនឹងត្រៀមខ្លួននៅឆ្នំា ២០១៤ ខាងមុខនេះ។ បើតាមការ
អោយដឹងពីក្រុមហ៊ុនរថយន្ដ NMC បានអោយដឹងថា រថយន្ដនេះត្រូវបានកែច្នៃអោយមាន
រាងហាប់ល្អ ពោលគឺដូចម៉ូឌែល Mclaren F1, Mclaren 12C ឬ luxus អញ្ចឹងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបានសន្យាថា នឹងខិតខំកែច្នៃរថយន្ដនេះឡើងអោយ
មានភាពប្រណិត ជាពិសេសគឺធ្វើទៅតាមការចង់បាន ក៏ដូចជាតម្រូវការដ៏ច្រើនលើសលប់
របស់អតិថិជនក្នុងទីផ្សារផងដែរ។ Infiniti LE​2014 ត្រូវបានកែច្នៃ អោយមានភាពមាំល្អ សម្ភារៈ
បំពាក់ដោយមានសុវត្ថិភាពបំផុត។ លើលពីនេះទៅទៀត វាអាចបើកបរគ្រប់ស្ថានការផ្លូវទាំង
អស់ ជាពិសេស គឺផ្លូវឆ្ងាយផងដែរ។


ដោយយោងតាមការខិតខំប្រឹងប្រែងយ៉ាមុតមាំ ក្រុមហ៊ុនក៏សង្ឃឹមថា នឹងអាចមានអតិថិជន
ជាច្រើន ចូលមកទិញរថយន្ដនេះ។ តម្លៃរបស់រថយន្ដនេះ គឺ ៤០,០០០ដុល្លារ៕

 

ដោយ៖ នារី
ប្រភព៖​ yahoo


Tags: vehicle Infiniti LE 2014 usa