តារាវិទូទាំងឡាយថ្មីៗនេះ មានការសប្បាយចិត្តជាខ្លាំង ខណៈដែលយល់ថា មនុស្សនឹងអាច
ស្វែងរកឃើញមនុស្សភពផ្កាយ ក្នុងអំឡុង ១០ឆ្នាំទៀត។
ខាងលើនេះ គឺយោងទៅលើភ័ស្ដុងតាងថ្មីដែលគេទើបតែត្រូវបានរកឃើញភពចំនួនពីរនៅខាង
ក្រៅប្រព័ន្ធព្រះអាទិត្យ (exoplanet) ដែលមានលក្ខណៈស្រដៀងនឹងភពផែនដីរបស់មនុស្ស។ ភព
ទាំងពីរនេះ ត្រូវបានគេហៅថា TRAPPIST-1b និង TRAPPIST-1c ។
ភព TRAPPIST-1b និង TRAPPIST-1c អាចនឹងមានជីវិតរស់នៅ ព្រោះថា វាស្ថិតក្នុងតំបន់
ដែលអាចមានទឹកក្នុងសភាពរាវ
ភពទាំងពីរនេះ ធ្វើដំណើរវិលជុំវិញផ្កាយតូចមួយដែលមានឈ្មោះថា Trappist-1។ ប្រការដែល
ពិសេសគឺថា ភពទាំងពីរនេះ សុទ្ធតែស្ថិតនៅក្នុងរយៈចម្ងាយពីផ្កាយមេ ដែលអាចអនុញាតឱ្យ
មានទឹករាវកើតឡើង (Goldilocks)។
ប៉ុន្តែ ការដែលស្ថិតក្នុងតំបន់ Goldilocks (តំបន់ដែលអាចមានទឹករាវ) នឹងមិនមានន័យអ្វី បើសិន
ជាផ្ទៃខាងលើរបស់ភពទាំងពីរនោះគឺជាឧស្ម័ន ដូចជាភពសៅរ៍ ភពព្រហស្បតិ៍ ឬភពណិបទូន
(Neptune) ក្នុងប្រព័ន្ធព្រះអាទិត្យ។
ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា ភពទាំងពីរខាងលើ សុទ្ធតែមានផ្ទៃលើជាដី ដូច
ផែនដី និងភពអង្គារ។ ប្រការនេះបញ្ជាក់ថា វាអាចនឹងមានទឹក និងសភាវមានជីវិត។
បណ្ឌិត Julien de Wit ប្រធានក្រុមស្រាវជ្រាវនៃមន្ទីរ MIT ថ្លែងថា ៖ “នេះគឺជាភពដំបូងគេដែល
មានបីកត្តាដែលយើងស្វែងរកកន្លងមកនេះ ៖ មានទំហំដូចផែនដី មានកំដៅល្មមឱ្យមានទឹករាវ និងទីតាំងពីឆ្ងាយសម្រាប់ការសិក្សាស្រាវជ្រាវ”។
បណ្ឌិត Julien de Wit បន្តថា “យើងអាចបញ្ជាក់បានថា ភពទាំងពីរនេះ មានធាតុដី”។ សំនួរនៅ
ពេលនេះ នោះគឺ បរិយាកាសនៅទីនោះមានអ្វីខ្លះ?
សំនួរនេះ តាមពិតមិនមានអ្វីលំបាកក្នុងការឆ្លើយតបនោះទេ។ បណ្ឌិត Julien de Wit ថ្លែងថា
យោងទៅលើតេឡេស្កូបអវកាស James Webb ដែលនឹងដំណើរការក្នុងឆ្នាំ ២០១៨ យើងនឹង
អាចរកឃើញ និងបញ្ជាក់អំពីលទ្ធភាពនៃការរក្សាជីវិតរបស់ភពទាំងពីរ ក្នុងរយៈពេលពី ៥ ទៅ
១០ឆ្នាំខាងមុខ។
ប៉ុន្តែ បណ្ឌិត Julien de Wit បានប្រាប់ថា វានឹងពិបាកក្នុងការដឹងឱ្យប្រាកដថា មានមនុស្សភពផ្កាយ
ឬអត់ នៅលើភពទាំងពីរនេះ។ ជីវិតនៅទីនេះ អាចនឹងមានត្រឹមតែសត្វល្អិត ប៉ុន្តែ វាក៏អាចនឹងមាន
មនុស្សភពផ្កាយរស់នៅផងដែរ។
ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Nature៕
ប្រែសម្រួល ៖ បុត្រា