១-ខ្ទឹមសៈ វាមានគុណសម្បត្តិ ពិសេសអាចជួយកម្ចាត់ អាការមួយចំនួន បានដូចជា ប្រើជាថ្នាំបណ្តេញ ខ្យល់ចេញពីក្នុងពោះវៀន បំបាត់រោគ ក្អកកាត់ស្លេស្ម៍និង ជួយរំលាយ អាហារ។ ក្រៅពីនេះ ខ្ទឹមសមានសារជាតិ អែលលីស៊ីន (Allicin) ដែលជួយកកាត់បន្ថយ ជាតិខ្លាញ់ក្នុងឈាម ឬអាចហៅថាកូលេស្តូរ៉ល។ ការទទួលទានខ្ទឹមសក្នុង មួយថ្ងៃ១ ទៅ ៣ កំពឹសអាចជួយការពារ រោគបេះដូង ការពារការកកផ្តុំនៃឈាម ក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យ មានជំងឺកកស្ទះឈាម ឬបេះដូងខ្វះឈាមបាន។
២-បន្លែ និងផ្លែឈើៈ ការទទួលទានបន្លែផ្លែឈើ ជាប់ជាប្រចាំរួមទាំងរុក្ខជាតិ សណ្តែកផ្សេងៗ ដែលសម្បូរទៅដោយ វីតាមីន ធាតុរ៉ែ និងអង់ស៊ីម ជាច្រើនមុខ នោះអាចជួយពង្រឹង កោសិកាក្នុងរាងកាយ ឲ្យរឹងមាំ សាច់ដុំហាប់ណែននិង ស្បែកតឹងណែនល្អ។ ក្រៅពីនេះបន្លែ ទាំងនេះនៅអាច ជួយឲ្យមាន ថាមពលខ្លាំងក្លា និងប្រព័ន្ធកាកសំណល់ បញ្ចេញចោលដូច ជាលាមក ទឹកនោមបានល្អទៀតផង។
៣-តៅហ៊ូៈ មានប្រូតេអ៊ីនយ៉ាងខ្ពស់ និងជួយកិនរំលាយអាហារបានយ៉ាងល្អ។ ក្រុមឯកទេស បានរកឃើញថា ប្រូតេអ៊ីននៅក្នុងសណ្តែកសៀង ជួយកាត់បន្ថយជាតិខ្លាញ់ អាក្រក់ក្នុងឈាម និងជួយបន្ថែមបរិមាណ ខ្លាញ់ល្អៗ បញ្ចួលទៅវិញ។ វាអាចជួយការពាររោគសរសៃឈាម បេះដូង និងការពាររោគបេះដូង មួយចំនួន។ ក្នុងសណ្តែកសៀងសម្បូរ ទៅដោយសារជាតិ កាល់ស្យូម ដែក ស័ង្កសី និងវីតាមីនB។
៤- ត្រីសមុទ្រៈ មានដូចជា ត្រីសាល់ម៉ុន ត្រីធូណា ត្រីសាឌីន ជាដើម មានអាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញថាត្រី ទាំងនោះអាចជួយ ការពាររោគបេះដូង ឈាមត្បៀតតូច , ជួយការពារដល់ការធ្វើការងារ របស់ប្រព័ន្ធខួរក្បាល និងកាត់បន្ថយ ជំងឺលើសឈាម។ ក្នុងត្រីសមុទ្រមានជាតិខ្លាញ់ ម៉្យាងឈ្មោះ (ត្រាយគ្លីស៊ីរៃ) អាចជួយថែរក្សា ចលនា ចង្វាក់បេះដូងឲ្យមានដំណើរការ លោតបានល្អ ហើយក្រៅពី នេះនៅមាន សារជាតិអាចជួយការពារ មិនឲ្យកោសិកាធ្វើការងារ ខុសប្រក្រតីទៀតផង។
៥- តែៈ ជួយកាត់បន្ថយភាពចាស់ និងធ្វើឲ្យមានអាយុយឺនយូរ ជាពិសេសតែបៃតង ក្រៅពីការពាររោគ សរសៃឈាមបេះដូង ហើយនៅអាចកាត់ បន្ថយ ជាតិខ្លាញ់ក្នុងសរសៃឈាម និងជួយការពាររោគ មហារីកបានទៀតផង។ តែ មានលក្ខណៈពិសេស ម៉្យាងទៀត គឺអាចជួយថែរក្សា អនាម័យ ក្នុងមាត់ និងកម្ចាត់បាក់តេរី មួយចំនួនចេញពីក្នុងមាត់ ហើយអាចធ្វើ ឲ្យធ្មេញកាន់តែរឹងមាំ ៕