CamNews

ទូរស័ព្ទ 

ទូរស័ព្ទដៃ Samsung Galaxy S6/S6 edge កាន់តែពេញនិយម ដោយសារអ្នកគាំទ្ររឿង Avenger ច្រើនលើសលុបនៅកម្ពុជា

បច្ចេកវិទ្យា ៖ ប្រសិនបើអ្នក​  បាន   ទស្សនា រឿងAvengers: Age of Ultron តើអ្នកមានចាប់​អារម្មណ៍​ដែរទេ ថាតួអង្គក្នុង    រឿង  Avengers  ប្រើទូរស័ព្ទម៉ាកអ្វី? សូមងាកមកមើលរូបភាពខាងក្រោមនេះ! ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាស  ផលិតសម្បកទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ដែលមានរូបតួអង្គក្នុង   រឿង  Avengers ដែលកំពុងល្បីល្បាញ និងពេញនិយម បំផុតនៅលើ ទីផ្សារ ពិភពលោក។


រឿងAvenger គឺជាខ្សែភាពយន្ត ដ៏ ល្បីល្បាញរបស់អាមេរិក ដែលបាននិងកំពុងតែដាក់​បញ្ចាំង នៅ កម្ពុជា កាលពីដើមខែឧសភា  ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយគ្នានោះ

នៅក្នុងឈុតចុងក្រោយនៅក្នុងរឿង Avengers បានបង្ហាញយ៉ាងច្បាស់នូវរូបរាងដ៏ស្រស់សង្ហា របស់ ទូរស័ព្ទដៃ Samsung Galaxy S6/ S6 Edge ស័ក្តិសមឥតខ្ចោះ ជាមួយនឹងភាពស្រស់សង្ហា ពោរពេញ ដោយភាពក្លាហាន របស់តួអង្គ ដើម្បីឆ្ពោះទៅរកជោគជ័យ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung    និង Marvel បានប្រកាសផ្តល់ជូនជាផ្លូវការនូវស្រោម ទូរ ស័ព្ទដៃដ៏ស្រស់ស្អាត និង  គួរឲ្យទាក់ទាញ មានដូច  ជារូបតួអង្គ Iron Man, Captain America, Hulk និង​ Thor ដែលកំពុងតែដាក់លក់   នៅ  លើទីផ្សារ ក្នុងប្រទេសជាច្រើន ក្នុងនោះ គេក៏សង្កេត ឃើញ មាន ទីផ្សារប្រទេសកម្ពុជាផងដែរ។


គេហទំព័របរទេសជាច្រើនក៏បានលើកឡើងផងដែរ ជាមួយនឹងភាពអស្ចារ្យនៃ Galaxy S6 Iron Man និង   ព័ត៌ មាន  កាន់  តែភ្ញាក់ផ្អើល ជាមួយនឹង  ការបង្ហាញខ្លួនជាផ្លូវការរបស់ Samsung Qi ដែលជា ឧបករណ៍សាកថ្មឥតខ្សែ របស់  Galaxy S6 រចនាឡើង  មា នរាង    ដូចជាខែលរបស់តួអង្គ Captain America​។​

វេបសាយទាំង   នោះបាន  អធិប្បាយទៀតថា៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែល Galaxy S6 របស់អ្នក បាន ទទួលនូវ ថាមពលដ៏មហិមាដំបូងបង្អស់ពីAvengers។​ ឧបករណ៍សាកថ្មដែលបានរចនារូបរាង ស្តើង និង   ភ្លឺរលោង ជាមួយនឹង ការ    បញ្ចូលថ្មរបស់ ប្រព័ន្ធសាកថ្មឥតខ្សែ Qi ហើយនិងការបំពាក់ ទៅដោយ LED ដែលអាចប្រើប្រាស់បាន គ្រប់ ស្ថានការណ៍។


ស្រោមទូរស័ព្ទ Samsung Galaxy S6 ដែលមានរូបភាពតួអង្គវីរៈបុរស Avenger​​ នឹងការពារទូរស័ព្ទដ៏ ទំនើប របស់អ្នក   ។  សូម  កុំ មានការព្រួយបារម្ភអី! រាល់គ្រប់ស្រោមទូរស័ព្ទដ៏ អស្ចារ្យនេះនឹងមិនធ្វើ ទូរស័ព្ទ លោកអ្នកមាន រាងក្រាស់ប៉ោងនោះទេ តែវានឹងរក្សា    ភាពភ្លឺ និង រូបរាងស្តើងដ៏ស្រស់ស្អាត ដល់ លោកអ្នក។​ តើអ្នកចង់បានអ្នក ការពារដ៏អស្ចារ្យបែបនេះទេ?

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភព  លោក  ផ្នែកបច្ចេកវិជ្ជា  ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់ តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូបឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍   វេជ្ជសាស្ត្រ   ឧបករណ៍ ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ ប្រ ចាំឆ្នាំ   ចំនួន 196 ពាន់    លានដុល្លារអាមេរិក។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

- អាន ៖ ភាពយន្ត Avengers: Age of Ultron គ្រងតំណែងកំពូល ក្នុងប្រទេសកម្ពុជា

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge Avenger Age of Ultron