អាមេរិក៖ ទោះបីជាក្រុមហ៊ុនដៃគួរ ចិនមានប្រៀបក្នុងទីផ្សារ នៃការនាំរថយន្ដទៅលក់គ្រប់ទី
កន្លែងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនរថយន្ដរបស់ សហរដ្ឋអាមេរិក នៅតែអាចលក់រថយន្ដបាន
ច្រើនមិនចាញ់ចិនប៉ុន្មានដែរ។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុនរថយន្ដ Subaru និង Scion លក់
រថយន្ដដាច់ បានយ៉ាងច្រើន គួរអោយកត់សម្គាល់។
តាមសេចក្ដីរាយការណ៍ពី Edmunds និងអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Subaru និង Scion
បានអោយដឹងថា ក្នុងឆ្នាំនេះក្រុមហ៊ុនបានលក់ឡានម៉ាក BRZ និង FR-S ដាច់ជាច្រើនគ្រឿង។
ពោលគឺការលក់ទាំងក្នុងស្រុក និងក្រៅស្រុក។ ចំនួនរថយន្ដនោះគឺ FR-S លក់ដាច់ប្រមាណ
ជា ១០,០០០ គ្រឿង និង BRZ ប្រហែលជា ៦,០០០ គ្រឿង។
តាមប្រភពពត៌មានបានអោយដឹងថា ក្រុមហ៊ុនអាចស្វែងរកទីផ្សារបានក៏ព្រោះរថយន្ដទាំង
នោះមានភាពទាក់ទាញ ពណ៌ស្អាត ម៉ាស៊ីនធំល្មម និងមានតំលៃសមរម្យ៕
ដោយ៖ សារិន
ប្រភព៖ topspeed