CamNews

កីឡាអន្តរជាតិ 

Arsenal រួមដៃជាមួយ Chelsea បំបាក់គូរប្រកួត របស់ខ្លួនក្នុងលទ្ធផលគ្រាប់បាល់ ៤ គ្រាប់ដូចគ្នា (មានវីដេអូ

ក្រៅពីក្រុមល្បី Manchester United ក៏នៅមានក្រុម Chelsea ផងដែរ ដែលប៉ះជាមួយ Tottenham នៅ English Premier ខណៈពេល​ ដែលក្រុម Arsenal ប៉ះជាមួយ Everton នៅ FA Cup ។



ក្នុងទឹកដី របស់ក្រុម កាំភ្លើងធំ Arsenal ដើម្បីកុំអោយ ទស្សនិកជន របស់ខ្លួន អន់ចិត្តនោះ Arsenal បានបើកការប្រយុទ្ធ សំរុកតាំងតែពី ដើមតង់ ។ ដើមតង់ នាទីទី ៧ កីឡាករ Ozil បានស៊ុតអោយ Arsenal នាំមុខមួយគ្រាប់មុន តែត្រូវវាយ បកវិញដោយកីឡាករ​ Lukaku នៅនាទីទី ៣២ ។ ចប់តង់​ទី ១ ក្រុមទាំង ២ បានត្រឹមលទ្ធផល ១ ទល់ ១ ។ មកដល់តង់ទី ២ Arsenal ទទួលបាន បាល់ពិន័យ ១១ ម៉ែត ស៊ុតបានសំរេចដោយ កីឡាករ Arteta ។ Arsenal នៅតែ បន្តការសម្រុក រហូតដល់ នាទី ទី​ ៨៣ Giroud បន្ថែមគ្រាប់ ទី ៣ អោយ Arsenal ។ ទើបតែកន្លង ផុត ២ នាទីទីសោះ នៅនាទីទី ៨៥ Giroud ដដែល បានបន្ថែម ១ គ្រាប់ទៀត អោយ Arsenal យកឈ្នះ Everton យ៉ាងជោគជ័យ ក្នុងលទ្ធផល​ ៤ ទល់ ១ ។



ងាកមកមើល ក្រុម Chelsea វិញដែលបាន បើកទ្វារផ្ទះ ស្វាគមន៍ក្រុម Tottenham ក្រុមលំដាប់ កំពូលមួយក្រុមដែរ នៅក្នុង English Premier League ។ ចាប់ផ្តើមតង់ ទី ១ ក្រុម Tottenham បាន លេងធម៌ក្តៅ ជាច្រើនទើប អាចទប់ជាមួយ និងការវាយលុក របស់ក្រុម Chelsea បាន ។ ដែល ជាលទ្ធផល ក្នុងតង់ទី ១ បានត្រឹម ០ ទល់ ០ តែ Tottenham បានកាតលឿង ៣ ចំណែក Chelsea ១ ប៉ុណ្ណោះ ។ ចូលមកដល់ តង់ទី ២ Chelsea រិះរក គ្រប់មធ្យោបាយ ដើម្បីអាច ជ្រៀត ចូល លុក លុយបាន ដល់នាទីទី ៥៦ Eto’o បំបែកពងមាន់ អោយ Chelsea បានមុន ។ ក្រោយមក នៅ នាទីទី ៥៩ Kaboul បានធ្វើអោយ មានកំហុស ទទួលបាន កាតក្រហមហើយ ធ្វើអោយ Arsenal ទទួល បាន បាល់ពិន័យ ១១ ម៉ែតទៀត ។ មួយគ្រាប់ នេះស៊ុតដោយ Hazard  នៅនាទីទី ៦០ ។ ស្ថាន ភាព រៀងស្ងាត់បន្តិច រហូតដល់ ចុងតង់ទៅហើយ Demba Ba រកបានអោយ Chelsea រហូតដល់ ទៅ ២ គ្រាប់ នៅនាទីទី ៨៨ និង ៩០ ធ្វើអោយ Chelsea ឈ្នះ Tottenham ក្នុងលទ្ធផល​ ៤ ទល់ ០ ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore, youtube 


Tags: football arsenal everton chelsea tottenham fa cup premier league