ប្រទេសចិន ៖ នាពេលថ្មីៗនេះ ប្រទេសចិន បានដាក់អោយដំណើរការនូវភោជនីយ
ដ្ឋានមួយដែលបំរើជូនភ្ញៀវ ដោយមនុស្សយន្ត (Robot) ដល់ទៅ ១៨ គ្រឿងនៅឯខេត្ត
Heilongjiang ប្រទេសចិន។
គួរបញ្ជាក់ផងដែរថា មនុស្សយន្តទាំងអស់ ត្រូវបានធ្វើការរចនា និងផលិតឡើងដោយក្រុមហ៊ុន
មនុស្សយន្ដក្នុងស្រុកមួយដែលមានឈ្មោះថា Harbin Haohai Robot Company ។ លើសពីនេះ
ទៅទៀត បើយោងទៅតាមសម្តីរបស់លោក Liu Hasheng ដែលជាវិស្វករជំនាញ បានអោយ
ដឹងថា ពួកគេបានបោះទុនវិនិយោគ នៅក្នុងភោជនីយដ្ឋានមួយនេះ ដោយចំណាយអស់សាច់
ប្រាក់ ប្រមាណជាង $790,000 ដែលនៅក្នុងនោះ មនុស្សយន្ត (Robot) នីមួយៗមានតម្លៃចន្លោះ
ពី $31,500 – $47,000 ។
លើសពីនេះទៅទៀត មានមតិភាគច្រើនមានចម្ងល់ និងបានសួរគ្នាទៅវិញទៅមកថា តើនៅក្នុង
ភោជនីយដ្ឋានមួយនេះ មានអ្វីអស្ចារ្យនោះ ? ជាការពិតណាស់ អ្វីដែលគឺជាការអស្ចារ្យ ហើយ
ប្លែកគឺថានៅក្នុងភោជនីយដ្ឋាននេះអ្នកបំរើសុទ្ធសឹងតែជាមនុស្សយន្ត មិនត្រឹមតែប៉ុណ្ណោះ មនុស្ស
យន្តផ្សេងទៀតមិនត្រឹមតែដើរតួយ៉ាងសំខាន់នៅក្នុងការបម្រើជូនភ្ញៀវប៉ុណ្ណោះទេ តែពួកវាក៏ចេះចំ
អិនមុខម្ហូបមួយចំនួនបានផងដែរ។
បើនិយាយពីមុខម្ហូបវិញ វាមិនជាថ្លៃណាស់ណានោះទេ ពោលគឺ រាល់មុខម្ហូបទាំងអស់មានតម្លៃជា
មធ្យមចន្លោះពី $6 ទៅ $10 តែប៉ុណ្ណោះ ។ ទន្ទឹមនិងពេលនេះ បើនិយាយពីមនុស្សយន្តទាំងអស់
នោះវិញ វាមានកំពស់ចន្លោះពី 1.3 ម៉ែត្រ ទៅ 1.6 ម៉ែត្រ ហើយវាក៏ជាចេះស្តាប់ និង និយាយភា
សាចិនបានយ៉ាងល្អនោះដែរ ។ ពួកវាត្រូវបានគេធ្វើការបញ្ជា និង តាមដានដោយបុគ្គលិកនៅឯ
បន្ទប់កុំព្យូទ័រ ស្របពេលដែលមនុស្សយន្តទាំងអស់អាចដំណើរការបានដល់ទៅ ៥ ម៉ោង ដោយចំ
ណាយពេលក្នុងការសាកថ្មរយៈពេល ២ ម៉ោងសម្រាប់មនុស្សយន្ត (Robot) នីមួយៗ ៕
ដោយ ៖ មង្គល
ប្រភព ៖ odditycentral