សារធាតុប្រូតេអ៊ីនក្នុងអាហារមានសារសំខាន់ណាស់ក្នុងការជួយអោយសុខភាពមនុស្សរឹងមាំ
ដូចជាធ្វើអោយសាច់ដុំនិង ប្រព័ន្ធការពារសរីរាង្គរឹងមាំល្អ ជាពិសេសធ្វើអោយចង្វាក់បេះដូង
យើងមានដំណើរការបានយ៉ាងល្អទៀតផង។
ទាំងនេះគឺជាអាហារដែលមានសារធាតុប្រូតេអ៊ីនដែលយើងអាចបរិភោគបាន ដូចជាសាច់
បន្ទះអាំង បន្លែពណ៌បៃតង ផ្លែឈើ សណ្តែកសៀង និងគ្រាប់ធញ្ញជាតិមួយចំនួនទៀត។ ចំពោះ
សាច់បន្ទះគឺវាផ្ទុកប្រូតេអ៊ីនចំនួន 23ក្រាម។
ការផ្តល់អនុសាសន៍ពីអង្គការ USDA បានអោយដឹងថា ស្ត្រីគួរតែបរិភោគ អាហារដែលមាន
សារជាតិប្រូតេអ៊ីនអោយបាន 46ក្រាមក្នុងមួយថ្ងៃ និងបុរសវិញគឺត្រូវញុំាអោយបាន 56ក្រាម
ក្នុងមួយថ្ងៃ។ ប៉ុន្តែចំពោះស្រ្តីដែលមានផ្ទៃពោះ និងបុរសដែលរត់អត្តពលកម្ម ត្រូវទទួលទាន
អាហារណាដែលផ្ទុកសារជាតិប្រូតេអ៊ីនអោយបានច្រើនជាងនេះ៕
ដោយ ៖ សារិន
ប្រភព ៖ huffingtonpost