CamNews

រថយន្ត 

Ford សន្យាថា C-MAX Hybrid សំចៃប្រេងជាង Prius

Ford សន្យាថា ម៉ូដែលរថយន្ដ C-MAX Hybrid ថ្មីរបស់ក្រុមហ៊ុន នឹងស៊ីប្រេងសាំងត្រឹម
តែ ៥លីត្រសម្រាប់រយៈចម្ងាយ ១០០គីឡូម៉ែត្រ នៅក្នុងក្រុង។

 

ក្រុមហ៊ុនរថយន្ដ Ford បានអោយដឹងថា ម៉ូដែលរថយន្ដ C-MAX Hybrid ថ្មីរបស់ខ្លួន មានកម្រិតស៊ី
ប្រេងសាំង ជាមធ្យមត្រឹមតែ ៥លីត្រសម្រាប់រយៈចម្ងាយ ១០០គីឡូម៉ែត្រ នៅក្នុងក្រុង និង ៥,៣
លីត្រសម្រាប់ការធ្វើដំណើរតាមផ្លូវហាយវ៉េ។


រថយន្ដ Ford C-MAX Hybrid មានតម្លៃ 25.995 USD នៅទីផ្សាយអាមេរិក

ក្រុមហ៊ុនរថយន្ដរបស់អាមេរិកនេះ ថែមទាំងបាននិយាយថា C-MAX Hybrid ​អាចសំចៃប្រេងសាំង
បានច្រើនជាង Toyota Prius V​ របស់ជប៉ុន។

រថយន្ដ Prius ​ស៊ីប្រេងសាំងកម្រិត ៥,៣លីត្រក្នុង ១០០គីឡូម៉េត្រ សម្រាប់ផ្លូវក្នុងក្រុង និង ៥,៩
លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ សម្រាប់ផ្លូវហាយវ៉េ ខណៈដែល hybrid របស់ Ford C-MAX
មានកម្លាំង ១៨៨សេះ ចំណែក Prius មានត្រឹមតែ ១៣៤សេះ ហើយតម្លៃបែរជាទាបជាង 1.300 USD
នៅអាមេរិក។

រថយន្ដ Ford C-MAX Hybrid ​នឹងមានវត្តមាននៅក្នុងទីផ្សារ នាចុងឆ្នាំនេះ បន្ទាប់មកនឹងបញ្ចេញ
សេរី hybrid ​ដែលអាចបញ្ចូលភ្លើងបាន៕

ដោយ​​ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: vehicle car usa