ភព Wolf 1061c មានចម្ងាយពីផែនដីត្រឹមតែ ១៤ឆ្នាំពន្លឺ ហើយស្ថិតក្នុងតំបន់ដែលជីវិតអាចរស់
នៅបាននៃព្រះអាទិត្យ (ផ្កាយមេ) របស់វា។
ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ San Fancisco អាមេរិក កំពុងតែស្វែងរកជីវិតនៅ
លើភព Wolf 1061c ដែលជាភពក្រៅប្រព័ន្ធព្រះអាទិត្យមួយ ដែលមានចម្ងាយពីផែនដីត្រឹមតែ
១៤ឆ្នាំពន្លឺ នេះបើតាមទំព័រ Express។
Stephen Kane អ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ San Francisco ឱ្យដឹងថា “វាស្ថិតនៅ
ក្បែរផែនដី ដូច្នេះវាងាយស្រួលសម្រាប់អ្នកវិទ្យាសាស្ដ្រក្នុងការសិក្សាស្រាវជ្រាវរកសញ្ញានៃ
ជីវិត”។
Wolf 1061c ស្ថិតក្នុងតំបន់ Goldilock (តំបន់ដែលមិនក្ដៅពេក ហើយក៏មិនត្រជាក់ពេក សម្រាប់
ការរស់នៅ) របស់ផ្កាយ Wolf 1061។ ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា វាស្ថិតនៅខ្សែក្រវាត់ខាង
ក្នុង ជិតផ្កាយ Wolf 1061។ ទីតាំងនេះ ធ្វើឱ្យកំដៅត្រូវរក្សាទុកក្នុងស្រទាបបរិយាកាសរបស់
Wolf 1061c បង្កឱ្យមានឧស្ម័នផ្ទះកញ្ចក់ នៅតំបន់ដែលមានកំដៅខ្លាំង។ ដំណាក់កាលនេះកើត
ឡើងដូចទៅនឹងភពសុក្រ (Venus) ដែលបច្ចុប្បន្ន មានកំដៅឡើងដល់ ៤៧១អង្សាសេ។
ក្រៅពីនេះ អ្នកវិទ្យាសាស្ដ្រក៏បានរកឃើញថា គន្លងគោចររបស់ Wolf 1061c ប្ដូរផ្លាស់យ៉ាង
លឿន បណ្ដាលឱ្យអាកាសធាតុប្រែប្រួលមិនឈប់។
លោក Stephen Kane ថ្លែងថា ៖ “ប៉ុន្តែ យើងនៅតែសង្ឃឹមថា នឹងមានជីវិតរស់នៅលើភព
Wolf 1061c”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Express