CamNews

ព័ត៌មានបច្ចេកវិទ្យា 

រ៉ូបូតសាងសង់ផ្ទះកំពស់ ២០០ម៉ែត្រ ត្រឹមតែមួយថ្ងៃ

វិស្វករអ៊ីរ៉ង់មួយក្រុម កំពុងតែអភិវឌ្ឍរ៉ូបូតមួយដែលអាចសាងសង់អាគារដែលមានកំពស់ ២០០
ម៉ែត្រ ដោយប្រើពេលត្រឹមតែមួយថ្ងៃ។

ទំព័រ​ Mehr News បានចុះផ្សាយថា សាស្ដ្រាចារ្យជនជាតិអ៊ីរ៉ង់ Behrokh Khoshnevis មកពី
សកលវិទ្យាល័យ Viterbi (USC) អាមេរិក ឱ្យដឹងថា លោកនឹងផ្ដោតលើគម្រោង Selective
Separation Sintering (SSS) ក្នុងអំឡុងពេល ២០ឆ្នាំខាងមុខ។ SSS គឺជាវិធីសងសាងអាគារមួយ
បែប ដែលប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ភ 3D។

សាស្ដ្រាចា Khoshnevis ថ្លែងថា ៖ “ការសាងសង់ដោយដៃមនុស្ស គឺមានហានិភ័យខ្លាំង ព្រម
ទាំងចំណាយប្រាក់កាសច្រើន បើធៀបនឹងរ៉ូបូត ដូច្នេះ ការប្រើប្រាស់រ៉ូបូត កំពុងក្លាយជាតម្រូវ
ការចាំបាច់មួយ”។

លោក Khoshnevis បន្ដថា ៖ “ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ខ្ញុំបានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ
បច្ចេកវិទ្យា​សម្រាប់សាងសង់អាគារនៅលើឋានព្រះចន្ទ និងភពអង្គារ ដោយប្រើវត្ថុធាតុដែល
មានស្រាប់នៅលើអវកាស។ ខ្ញុំសង្ឃឹមថា អាចនឹងចាប់ផ្ដើមគម្រោងនេះ​នៅលើទឹកដីអ៊ីរ៉ង់ជា
ដំបូង។ ជាមួយនឹងបច្ចេកវិទ្យានេះ យើងនឹងចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់សាង
សង់អាគារដែលមានកំពស់ ២០០ម៉ែត្រ”។

ប្រែសម្រួល ៖ បុត្រា


Tags: Behrokh Khoshnevis​ រ៉ូបូត សាងសង់ផ្ទះ