ទូរស័ព្ទដៃក្នុងពេលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែឆ្លាតវៃ កាន់តែមានល្បឿនលឿន
ជាងមុន កាន់តែមាន Application ច្រើនជាងមុន ប៉ុន្តែទន្ទឹមនឹងនេះ ថ្មរបស់វាក៏ប្រើឆាប់អស់ជាង
មុនផងដែរ។
រយះពេលនៃការប្រើប្រាស់របស់ថ្មទូរស័ព្ទ កំពុងក្លាយទៅជាចំនុចចាប់អារម្មណ៍មួយនៅលើទូរ
ស័ព្ទដៃ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ បណ្តាអ្នកវិទ្យាសាស្ត្រជនជាតិបារាំង បានស្រាវជ្រាវ
រកឃើញបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យទូរស័ព្ទមិនចាំបាច់សាកថ្ម តែនៅតែអាចដំណើរការបាន
ជាបន្តបន្ទាប់ដូចធម្មតា។
ក្រុមហ៊ុនថាមពល Wysips បានរកឃើញពីបន្ទះហ្វីលប្រើពន្លឺព្រះអាទិត្យ ថ្លា ស្តើងមួយ ដែលអាច
បិទជាប់ជាមួយនឹងផ្នែកខាងក្នុងនៃទូរស័ព្ទ។ បន្ទះហ្វីលនេះ វាមានសមត្ថភាពស្រូបយកថាមពលពី
ពន្លឺព្រះអាទិត្យ រឺក៏ពន្លឺផ្សេងៗដែលនៅជិតវា ហើយប្រែក្លាយទៅជាថាមពលដែលអាចប្រើបាននៅ
លើទូរស័ព្ទដៃ។
លោក Matthieu De Broca, នាយកផ្នែកទីផ្សារ ក្រុមហ៊ុនថាមពល Wysips បានឲ្យដឹងថា: “ពួកខ្ញុំ
បានស្រាវជ្រាវរកឃើញ បន្ទះហ្វីលប្រើពន្លឺព្រះអាទិត្យថ្លាមួយ ដែលអាចបិទជាប់ទៅផ្នែកខាងក្នុង
ទូរស័ព្ទដៃ រឺបណ្តាឧបករណ៍ Touchscreen ទាំងអស់បាន។ ដូច្នេះ អេក្រង់ទូរស័ព្ទនឹងប្រែក្លាយជា
ប្រភពថាមពលមួយ។ មិនគ្រាន់តែពន្លឺថាមពលព្រះអាទិត្យទេ ពន្លឺសិប្បនិម្មិតផ្សេងទៀត ក៏អាច
ប្រើសំរាប់ផ្តល់ជាថាមពលដល់ទូរស័ព្ទបានដែរ"។
តាម Wysips, បច្ចេកទេសថ្មីនេះអាចជួយសាកថ្មឲ្យពេញ ក្នុងរយះពេលប្រហែល ៦ម៉ោង ជាមួយ
នឹងថាមពលពន្លឺព្រះអាទិត្យដោយផ្ទាល់ និងរយះពេលច្រើនជាង ៦ ម៉ោង ជាមួយពន្លឺនៅក្នុងផ្ទះ។
ដូច្នេះ ទូរស័ព្ទនឹងមិនអស់ថ្មទៀតឡើយ បើទោះជាកំពុងស្ថិតនៅកន្លែងមិនមានភ្លើងអគ្គីសនី រឺអត់
ឆ្នាំងសាកក៏ដោយ។
"ជាមួយនឹងស្មាតហ្វូនដូចសព្វថ្ងៃនេះ បច្ចេកវិទ្យាថាមពលថ្មីរបស់យើងខ្ញុំ អាចជួយដល់អ្នកប្រើ
ប្រាស់មិនចាំបាច់ព្រួយបារម្ភពីការអស់ថ្មទូរស័ព្ទទៀតឡើយ ដោយគ្រាន់តែពួកគេដាក់ទូរស័ព្ទ
នៅកន្លែងណាក៏បានឲ្យតែមានពន្លឺ" លោក Matthieu De Broca ចែករំលែកបន្ថែម។
បច្ចេកវិទ្យាប្រើប្រាស់ បន្ទះហ្វីលប្រើពន្លឺព្រះអាទិត្យនេះត្រូវបានដាក់លក់ក្នុងតំលៃដ៏ថោកមួយគឺ
១,៣ ដុល្លារសហរដ្ឋអាមេរិច តែប៉ុណ្ណោះ៕
ដោយ៖ សិលា
ប្រភព៖ Zng