អតិថិជនដែលមានបំណងទិញយក iPhone ដែលមានអេក្រង់ ៥,៥អ៊ិន្ឈ៍ អាចនឹងត្រូវរង់ចាំដល់
ឆ្នាំ ២០១៥ ដោយសារតែតម្រូវការថ្មរបស់ Apple ។
iPhone ដែលមានអេក្រង់ ៥,៥អ៊ិន្ឈ៍ ត្រូវពន្យាពេល ដោយសារ Apple ចង់បានរូបរាងស្ដើងជាងមុន
Cnet ទើបតែបានដកស្រង់ប្រភពព័ត៌មានពី GforGames ឱ្យដឹងថា កំណែ iPhone 6 អេក្រង់៥,៥
អ៊ិន្ឈ៍ អាចនឹងមិនត្រូវបានបង្ហាញខ្លួន ក្នុងឆ្នាំនេះ ដោយសារតែ Apple ចង់ឱ្យមានរចនារូបរាង
ស្ដើងជាងមុន។ ប្រការនេះ កំពុងធ្វើឱ្យមានការលំបាកខ្លាំង ដល់ក្រុមហ៊ុនដៃគូ នៅពេលដែល
Apple ស្នើឱ្យផលិតថ្មដែលមានកម្រាស់ត្រឹមតែ ២ម.ម សម្រាប់ iPhone 6 ខណៈដែលកម្រាស់
ថ្មរបស់ iPhone បច្ចុប្បន្ន គឺ ២,៨ម,ម។
ព័ត៌មានខាងលើនេះ មិនមែន មិនមានមូលដ្ឋាននោះទេ ដោយសារមុននេះ ក៏មានប្រភពព័ត៌មាន
មួយចំនួន ចុះផ្សាយថា Apple នឹងរចនា iPhone ថ្មី ឱ្យមានរូបរាងកាន់តែស្ដើងជាងមុន ដើម្បីជា
ចំណុចលេចធ្លោផ្នែករចនាបទ។ ក្រៅពីបញ្ហាថ្ម Apple ក៏ហាក់ដូចជា កំពុងជួបការលំបាកផ្នែក
អេក្រង់ថាច់ស្គ្រីន សម្រាប់ស្មាតហ្វូន iPhone ៥,៥អ៊ិន្ឈ៍ ផងដែរ។ ដូច្នេះ ប្រសិន iPhablet នេះ
មិនបានបង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំនេះ ក៏វាមិនមានអ្វីជារឿងចម្លែកនោះដែរ។
អំពីស្មាតហ្វូន iPhone អេក្រង់ ៤,៧អ៊ិន្ឈ៍ នៃ iPhone ជំនាន់ទី ៦ នេះវិញ ត្រូវបានគេជឿថា នឹង
ត្រូវបានបញ្ចេញលក់ជាផ្លូវការ ទៅតាមកាលកំណត់ នៅក្នុងរដូវក្ដៅឆ្នាំនេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet